បុរស​ម្នាក់​ផឹក​ស្រវឹង​រួច​ទៅ​ដក​ព្រលឹត​បាត់​ខ្លួន​មួយថ្ងៃ​ស្អែក​ឡើង​គេ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ទៅ​ដងទឹក មានការ​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយសារតែ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង នៅក្រោយ ភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ សព​បុរសរងគ្រោះ​មានឈ្មោះ យ៉ែម​ ​រី​ម អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ បន្ទាប់ពី​ស្រង់​ចេញពី​ទឹក មក​ដាក់​លើគោក​និង​បាន​ព័​ទ្ឋ​ខ្យែ​ការពារ​រួចមក​សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​បច្ចេកទេស​លើ​សព​បុរសរងគ្រោះ ហើយ​បាន​សន្និដ្ឋាន​អោយដឹងថា​៖ គឺ​គេ​ស្លាប់​ដោយសារ​លង់ទឹក អាច​ថា​ខ្យល់គរ ដួល​ក្នុង​ទឹក​បណ្តាលអោយ​លង់​ស្លាប់ ។

​សមត្ថកិច្ច​បាន​បន្ត​ដោយ​ស្រង់​សំដី ម្តាយ​ជនរងគ្រោះ​ថា​៖ នៅ​រសៀល​ថ្ងៃទី​០៩ ខែវិច្ឆិកា គាត់​បាន​គេ បានឃើញ កូន​គាត់​ជា​ជនរងគ្រោះ​ស្រវឹងស្រា​យ៉ាងខ្លាំង ហើយ​បាន​ដើរទៅ​មាត់បឹង តែ​គ្មាន​អ្នកណា ចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​ជា​ទម្លាប់​រូបគេ​នោះ​តែង និង​ទៅ​ចុះ​ដក​ព្រលឹត​នៅ​បឹង​ខាងលើនេះ​រាល់ថ្ងៃ ។ ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​កូន​គាត់​បាន​អណ្តែត​ក្នុង ទឹក បឹង​ខាងលើនេះ​តែម្តង ។ សព​បុរស​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ ទទួលយក​ធ្វើបុណ្យ​ទៀន​តាម​ប្រពៃណី នៅក្នុង​លំនៅដ្ឋាន​ជនរងគ្រោះ ក្នុងភូមិ​អន្លង់ត្នោត ៕ រិ​ទ្ធិ ជ័យ​ ​

KA-11-11-2015-16 KA-11-11-2015-17​ ​