កម្មករ​មក​ពី​តាកែវ​ប្រមាណ​៣០០​នាក់​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ

កម្មករ​​រោង​កាត់ដេរ​ឈ្មោះ ហុង សេន [Hong Seng Textile (Cambodia)] មក​ពី​ខេត្ត​តាកែវ ចំនួន​ប្រមាណ ៣០០​នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ពួក​គេ​ដែល​ខាង​រដ្ឋបាល​រោងចក្រ​បញ្ឈប់​ពី​ការងារ។

កម្មការិនី​រោងចក្រ ហុង សេន មួយ​រូប គឺ​កញ្ញា កាន ភុំភួង ថ្លែង​ថា ពួក​គាត់​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ ព្រោះ​ខាង​រោងចក្រ​បាន​បញ្ឈប់​ពួក​ធ្វើ​កិច្ចសន្យា​ថ្មី ដែល​នាំ​ឱ្យ​បាត់​អតីតភាព​ការងារ។

រីឯ​ភាគី​ខាង​ប្រធាន​រដ្ឋបាល​រោងចក្រ ហុង សេង លោក តាំង តិចហេង មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​នេះ គឺ​បន្ទាប់​ខាង​លោក​ធ្វើ​តាម​បញ្ជា​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត​តាកែវ។ លោក​បន្ត​ថា ដីកា​រក្សា​ការពារ​របស់​សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា សម្រេច​ឱ្យ​កម្មករ​ចូល​ធ្វើការ​វិញ ក្នុង​រយៈ​ពេល ២៤​ម៉ោង។ ប៉ុន្តែ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើការ ទើប​ខាង​លោក​ចាត់​ទុក​ថា កម្មករ​ទាំង​នោះ​បោះបង់​ការងារ ហើយ​រើស​កម្មករ​ជា​ថ្មី។

មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុញ្ញាត​ឱ្យ​តំណាង​កម្មករ​ចំនួន ១០​នាក់ ប្រជុំ​ដោះស្រាយ​នៅ​ក្រសួង​ នៅ​ថ្ងៃ​ដដែល ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទេ។ តំណាង​កម្មករ​ឱ្យ​ដឹង​ថា ក្រសួង​នឹង​ជួប​ដោះស្រាយ​បញ្ហា​ពួក​គាត់​ទៀត នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​វិច្ឆិកា។

សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារក្នុង​​កម្មវិធី​ផ្សាយ​...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។