ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ខណៈ​កំពុង​ហែល​ទឹក​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត​នៅ​ចំណុច​កំពង់​កែវ ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​ស្រី​រង​គ្រោះ​ឈ្មោះ ង៉ែត ស្រី​ភី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឪពុក​-​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព