រថយន្ត​ដឹក​ឥដ្ឋ​១គ្រឿង​រេ​ចង្កូត​បុក​ទ្រូងផ្លូវ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​១​គ្រឿង​បាន​រេ​ចង្កូត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្ដាល​ឲ្យ​រថយន្ត​កៀប​ជាប់​នឹង​របាំង​ថ្ម ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ក៏​បណ្ដាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង លុះ​មួយ​សន្ទុះ​ក្រោយ​មក​ពេល​សមត្ថកិច្ច​មក​ដល់​ក៏​បាន​ជួយ​សម្រួល​ចរាចរណ៍ ហើយ​ក៏​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕