អតីតប្រធានកីឡាអត្តពលកម្ម លោក Diack លាលែងពីតំណែងសមាជិក IOC

ក្រុងឡុងដ៍៖ អតីតប្រធានសហព័ន្ធកីឡាអត្តពលកម្ម ពិភពលោក (IAAF) និងបច្ចុប្បន្នជាសមាជិកកិត្តិយស របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Lamine Diack បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ ក្រោយពេល IAAF បែកធ្លាយរឿងអំពើពុករលួយ ជុំវិញការប្រើសារធាតុប៉ូវកម្លាំងរបស់អត្តពលិករុស្ស៊ី ។

ការសម្រេចចិត្តលាលែងពីតំណែងនេះដែរ គឺត្រូវបានធ្វើឡើង ក្រោយពេល IOC បានព្យួរមុខតំណែងរបស់គាត់ជា បណ្តោះអាសន្នកាលពី២ថ្ងៃមុន គ្រាដែលប៉ូលិសប្រទេសបារាំង បានកំពុងតែបើកការស៊ើបអង្កេតបញ្ហាមិនប្រក្រតី ជុំវិញ ការពិនិត្យរកសារធាតុញៀនក្នុងកីឡាអត្តពលកម្ម នាពេលអំឡុងរូបលោកកាន់តំណែងជាប្រធាន IAAF នេះ ។

មិនត្រឹមតែបុរសវ័យ៨២ឆ្នាំ Diack នោះទេដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត ក្នុងនោះរួមមានកូនប្រុស Papa Massata របស់លោក និងទីប្រឹក្សា Habib Cisse ដែលសុទ្ធសឹងជាសមាជិករបស់ IAAF ក៏កំពុងស្ថិតក្នុងការស៊ើប អង្កេតដូចគ្នាដែរ ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ IOC ដែលត្រូវបានដកស្រង់ដោយ BBC បានឲ្យដឹងថា “លោក Diack ត្រូវបានគេ សង្ស័យថា មានការជាប់ពាក់ព័ន្ធអំពើពុករលួយ នឹងអត្តពលិកផ្នែកកីឡាអត្តពលកម្មរបស់រុស្ស៊ីជាច្រើនរូបកាលពីឆ្នាំ ២០១១ មុន Olympic Games 2012 នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស” ។

Diack និងកូនប្រុស Cisse ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ និងដោះលែងវិញកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ម្សិលមិញ ក្រោយពីសាកសួររួច ៕

អតីតប្រធានកីឡាអត្តពលកម្ម លោក Diack លាលែងពីតំណែងសមាជិក IOC

  • អតីតប្រធានកីឡាអត្តពលកម្ម លោក Diack លាលែងពីតំណែងសមាជិក IOC已关闭评论
  • 718 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:កីឡា