តើ​យើង​ត្រូវ​ដូរ​យក​បង្គន់​អង្គុយ​ចោងហោង​វិញ ឬ​យ៉ាងណា​?

តើ​យើង​ត្រូវ​ដូរ​យក​បង្គន់​អង្គុយ​ចោងហោង​វិញ ឬ​យ៉ាងណា​?

​ការ​បន្ទោរ​បង់​លាមក​ចេញពី​ក្នុង​រាងកាយ​មក​មាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​។ បរិមាណ​លាមក​ច្រើន​និង​ទៀងទាត់ គឺជា​សញ្ញា​បញ្ជាក់​ថា​សរី​រាង្គ​ក្នុង​រាងកាយ​របស់​យើង​មាន​ដំណើរការ​ល្អ​។ ផ្ទុយទៅវិញ បើ​កាលណា​យើង​បន្ទោរ​បង់​លាមក​មិន​អស់​ទេ នៅ​មាន​សេសសល់​ក្នុង​ពោះវៀនធំ នោះ​វា​នឹង​មាន​ជាតិពុល បង្ក​ទៅ​ជា​ការបង្ក​រោគ​ធ្វើឱ្យ​កើត​ជំងឺ​ផ្សេងៗ រួម​ទាំង​ជំងឺ​ឫសដូង​បាត ផងដែរ​។​

​សព្វថ្ងៃនេះ យើង​និយម​ប្រើ​បង្គន់​សម្រាប់​បន្ទោ​របង់​ដែល​អាច​ឱ្យ​យើង​អង្គុយ​ដូច​អង្គុយ​លើ​កៅអី​ដូច្នោះ​ដែរ​។ ក៏​ប៉ុន្តែ​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ការ​អង្គុយ​បន្ទោរ​បង់​ក្នុង​ស្ថានភាព​ដែល​ភ្លៅ​របស់​យើង​បង្កើត​ជា​មុំ​៩០​អង្សា​ជាមួយនឹង​ដងខ្លួន​បែបនេះ​មិន​ល្អ​ទេ បើ​បាន​មុំ​ត្រឹម​៣៥ ឬ​៤៥​អង្សា​ទើប​ល្អប្រសើរ​។ បើ​និយាយ​ឱ្យ​ខ្លី គឺថា​អង្គុយ​ចោងហោង ដូចដែល​យើង​តែងតែ​អនុវត្ត​កាលពីមុន​មក​អីចឹង​។​

​គេ​បាន​ពន្យល់ថា ការ​អង្គុយ​លើ​បង្គន់​បែប​អង្គុយ​លើ​កៅអី វា​ធ្វើឱ្យ​កំណាត់​ពោះវៀនធំ​ចុង​ក្រោយ​នៅ​ត្បៀត អាច​ធ្វើឱ្យ​លាមក​ចេញមកក្រៅ​មិន​អស់​។ ការ​អង្គុយ​ចោងហោង​នឹង​ធ្វើឱ្យ​លាមក​ចេញពី​ពោះវៀនធំ​មក​អស់​។​

​លោក Jonathan Isbit អ្នកនិពន្ធ​អត្ថបទ​ស្តី​ពី​អត្ថប្រយោ​ជន៍​នៃ​ការ​អង្គុយ​ចោងហោង បាន​និយាយថា​ការ​អង្គុយ​ចោងហោង​បន្ទោ​របង់​លាមក​៖

  • ធ្វើឱ្យ​បន្ទោ​របង់​បាន​លឿន និង​អស់​លាមក​
  • ​ជួយ​ការពារ​សរសៃប្រសាទ​ដែល​ត្រួតត្រា​លើ​ផ្លោក​នោម ប្រូ​ស្តាត និង​ស្បូន​
  • ​ជួយ​ការពារ valvule iléo-caecal (​ស្ថិតនៅ​លើ​ចំណែក​ទី​៣​នៃ​ពោះវៀនតូច​) ដែល​ការពារ​រាងកាយ​ពី​ការ​ចម្លងរោគ​ផ្សេងៗ​។​
  • ​ជួយ​នារី​ដែល​មាន​ផ្ទៃពោះ​ឱ្យ​ត្រៀមខ្លួន​បាន​ល្អ​សម្រាប់​ការ​សម្រាលកូន​។​

​បើ​ដូច្នេះ​មែន តើ​យើង​ត្រូវ​ប្តូរ​ចាន​បង្គន់ យក​គំរូ​ចាស់​អង្គុយ​ចោងហោង​វិញ ឬអ្វី​?

ដោយ​ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។