​ហេតុ​អ្វី​អ្នក​ត្រូវ​ផឹក​កាហ្វេ​ដាក់​បឺរ​?

​ហេតុ​អ្វី​អ្នក​ត្រូវ​ផឹក​កាហ្វេ​ដាក់​បឺរ​?

​នៅ​សហរដ្ឋអាមេរិក គេ​និយម​ផឹក​កាហ្វេ​ដាក់​បឺរ ដែល​តាម​ទម្លាប់​យើង​ដាក់​តែក្រែម​ឬ​ស្ករ​ចូល​តែ​ប៉ុណ្ណោះ​។ លោក Dave Asprey ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​ធ្វើ​ដូច្នេះ បាន​និយាយថា ការដាក់​បឺរ​១​ដុំ​ចូលទៅ​ក្នុង​កាហ្វេ​មាន​អត្ថប្រយោជន៍​ល្អ​ខ្លាំងណាស់​ចំពោះ​សព៌ាង្គកាយ ជាពិសេស​គឺ​វា​ភ្ញោ​ចការ​ប្រមូលផ្តុំ​អារម្មណ៍ ហើយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​ផងដែរ​។

​ក៏ប៉ុន្តែ​បឺ​រដែល​គេ​ប្រើ​នោះ​ត្រូវ​ជាបឺ​រដែល​បានមក​ពី​ទឹកដោះ​មេគោ​ដែល​ស៊ី​ស្មៅ មិនមែន​ស៊ី​អ្វី​ក្រៅពី​នោះ​ទេ​។ មេគោ​ដែល​គេ​ចិញ្ចឹម​ដោយ​ឱ្យ​ស៊ី​ស្មៅ សាច់​ក៏​ល្អ ទឹកដោះ​ក៏​ល្អ ហើយបឺ​រក៏​ល្អ​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការផឹក​កាហ្វេ​ដាក់​បឺរ​៖

  1. ​បឺ​រដែល​បានមក​ពី​ទឹកដោះ​មេគោ​ស៊ី​ស្មៅ​សម្បូរ​ទៅដោយ acide gras, Omega 6 និង​Omega 3 ដែល​កាត់បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ ហើយ​និង​វីតាមីន​K ដែល​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​។​
  2. ​បឺ​រដែល​បានមក​ពី​ទឹកដោះ​មេគោ​ស៊ី​ស្មៅ​ផ្តល់នូវ​ជាតិ​ខ្លាញ់​ល្អ​ដល់​ខួរក្បាល និង​រាងកាយ​។ វា​មាន butyrate ដែលជា acide gras ឆ្អែត​មាន​ខ្សែចង្វាក់​ខ្លី ដែល​ជួយ​បង្ការ​ជំងឺ​ចុះខ្សោយ​របស់​សរសៃប្រសាទ និង​ជំងឺ​បេះដូង​។ វា​ក៏​ជា anti-inflammatoire មួយ​ដែរ​។​
  3. កាហ្វេ​ដាក់​បឺរ​ប្រយុទ្ធប្រឆាំង​នឹង​ជាតិ​ខ្លាញ់​៖ បឺ​រដែល​បានមក​ពី​ទឹកដោះ​មេគោ​ស៊ី​ស្មៅ​មាន acide linoléique conjugué (ALC) ដែលជា acide gras ក្នុង​ក្រុម Omega 3 ដែរ​។ អាស៊ីត​នេះ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ធ្វើឱ្យ​ស្រក​ទម្ងន់​បាន​។​
  4. ផ្តល់​នូវ​ថាមពល​៖ កាហ្វេ​ដាក់​បឺរ​ផ្តល់​ថាមពល​ឱ្យ​រាងកាយ ហើយ​បង្កើន​មុខងារ​ស្គាល់​ឬ​ដឹង​ថែម  ទៀត​។ អ្នក​ដែល​ផឹក​កាហ្វេ​ដាក់​បឺរ​ធ្វើ​ការ​មិន​ងាយហ​ត់​ទេ​។ បើសិនជា​គេ​លាយ​បន្ថែម​នូវ​ប្រេងដូង​ផង នោះ​វា​នឹង​បង្កើតឡើង​នូវ cétones ដែល​តាម​ធម្មតា​ត្រូវបាន​បង្កើតឡើង​ពី​ខ្លាញ់​កាលណា​យើង​បញ្ចេញ​ថាមពល មិនមែន​ពី​កាបូន​អ៊ី​ដ្រាត​នោះទេ​។​
  5. អាហារ​ពេលព្រឹក​៖ ដាក់​បឺ​រតែ​២​កូន​ស្លាបព្រា​ចូលទៅ​ក្នុង​កាហ្វេ នោះ​វា​អាច​នឹង​ជំនួស​អាហារ​ពេលព្រឹក​ទាំងស្រុង​តែ​ម្តង​បាន​។​

​ដោយ​ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។