សាមសុង Galaxy Note 5 និង S6 edge+កំពុង មានប្រជាប្រិយ ភាពខ្លាំង ក្នុងប្រទេសកម្ពុជា

ភ្នំពេញៈ បន្ទាប់ពីមានវត្តមាន នៅក្នុងប្រទេសកម្ពុជា បានមួយរយៈខ្លីប៉ុណ្ណោះ កំពូលស្មាតហ្វូនទំាងពីរ របស់សាមសុង កំពុង ទាក់ទាញបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់ស្មាតហ្វូន ទាំងអ្នកបម្រើការងារការិយាល័យ និង ក្រុមយុវជន។

បើយោងតាមសំដីរបស់លោក កាង យូរហូរ អ្នកគ្រប់គ្រងផ្នែកលក់នៃហាងលក់ទូរស័ព្ទអប្សរាដែល ជាហាង ទូរស័ព្ទដ៏ធំមួយ នៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា សាមសុង Galaxy Note 5  ទទួលបានការពេញ និយមខ្លាំង ពីសំណាក់បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ដោយសារតែមានប៊ិក S Pen និងមានកម្មវិធី ល្អៗងាយស្រួលប្រើ។ ចំណែកឯទូរស័ព្ទសាមសុង Galaxy S6 edge+ វិញមានការពេញនិយមច្រើនពីសំណាក់ ក្រុមយុវវ័យ ដែលចូល ចិត្តភាពស៊ីវិល័យ។ អតិជនប្រមាណជាង 50% របស់់ហាងទូរស័ព្ទដៃមួយនេះ មានការពេញនិយមជាខ្លាំង ចំពោះទូរស័ព្ទទំាងពីរម៉ូឌែល នេះជាងគេ។

ស្រដៀងគ្នានេះផងដែរ នៅហាងលក់ទូរស័ព្ទហាក់សែរវិញ អតិថិជនភាគច្រើនចូលចិត្តប្រើ ទូរស័ព្ទសាមសុង Galaxy Note 5   និង សាមសុង Galaxy S6 edge+ ដោយសារតែមានកម្មវិធីងាយស្រួលដោនឡូដ និងងាយស្រួលប្រើ។

បុគ្គលិកផ្នែកលក់ម្នាក់បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ចូលចិត្តប្រើ ទូរស័ព្ទ Galaxy Note 5  ជាងគេ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះ GfK បានចេញរបាយការណ៍មួយថា ទូរស័ព្ទសាមសុង Galaxy Note 5  និង Galaxy S6 edge+ មានចំណែកទីផ្សារប្រមាណជា 55% នៃស្មាតហ្វូននៅក្នុងប្រទេស កម្ពុជា។ការស្រាវជ្រាវ នេះផ្តោតសំខាន់ទៅលើ ៨ ខេត្តក្រុងសំខាន់ក្នុងប្រទេសកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែកញ្ញា កន្លងទៅនេះ Galaxy S6 Edge Plus & Galaxy Note 5 ត្រូវបានបោះឆ្នោត ដោយ អ្នកប្រើអ៊ីនធឺណែត នៅកម្ពុជាថាជាទូរស័ព្ទដែលមាន ការពេញនិយមបំផុត ដោយប្រៀបធៀប ជាមួយទូរស័ព្ទ របស់ក្រុមហ៊ុន Apple ។ Galaxy S6 Edge Plus ដែលទទួលបានការបោះឆ្នោតដល់ទៅ 624 សម្លេងខណៈដែល iPhone 6s  ទទួលបានការគាំទ្រ ត្រឹមតែ 482 សម្លេង។ ចំណែកឯគូដ៏ពិសេសមួយទៀត ដែលទទួលបានការបោះឆ្នោត ច្រើនជាងគេ នោះគឺ Galaxy Note 5 ដែលទទួលបានការបោះឆ្នោតដល់ទៅ 618 សម្លេង ខណៈដែល iPhone 6s Plus  ទទួលបានការបោះឆ្នោតត្រឹមតែ 486 សម្លេង។ ភ្លាមៗនោះ ក៏មានអ្នកគាំទ្ររបស់សាមសុង បានបង្ហោះវីដេអូអបអរភាព ជោគជ័យរបស់សាមសុង Galaxy S6 Edge Plus និង Galaxy Note 5 នៅក្នុង Youtube  និង Facebook ផងដែរ។

សាមសុង Galaxy Note 5 និង S6 edge+កំពុង មានប្រជាប្រិយ ភាពខ្លាំង ក្នុងប្រទេសកម្ពុជា

សាមសុង Galaxy Note 5 និង S6 edge+កំពុង មានប្រជាប្រិយ ភាពខ្លាំង ក្នុងប្រទេសកម្ពុជា

សាមសុង Galaxy Note 5 និង S6 edge+កំពុង មានប្រជាប្រិយ ភាពខ្លាំង ក្នុងប្រទេសកម្ពុជា

សាមសុង Galaxy Note 5 និង S6 edge+កំពុង មានប្រជាប្រិយ ភាពខ្លាំង ក្នុងប្រទេសកម្ពុជា