ប្រធាន FIFA លោក Blatter ចូលពេទ្យ ដោយសារជំងឺវង្វេងស្មារតី

ស្វីស៖ ប្រធាន FIFA បណ្តោះអាសន្នលោក Sepp Blatter បានចូលមន្ទីរពេទ្យភ្លាមៗក្នុងប្រទេសស្វីស នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ ដើម្បីព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី (Breakdown) របស់លោក ក្នុងវ័យ៧៩ឆ្នាំទៅហើយនោះ ។

តាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងមុននេះបន្តិចថា បុរសជនជាតិស្វីសរូបនេះ ធ្លាប់បានចូលពេទ្យម្តងរួមមក ហើយកាលពីសប្តាហ៍មុន ដោយសារតែលោកមានបញ្ហាជំងឺស្រ្តេស (Stress) ដែលបណ្តាលមកពីគិតច្រើន ក្រោយពេលក្រុមប្រឹក្សាវិន័យរបស់ FIFA បានព្យួរមុខតំណែងរបស់លោករហូតដល់៩០ថ្ងៃ ជុំវិញការចោទប្រកាន់ប្រព្រឹត្តអំពើ ពុកជាមួយនឹងលោក Michel Platini នូវទំហំទឹកប្រាក់ជិត២លានដុល្លារអាម៉េរិក ។

ជំងឺវង្វេងស្មារតី របស់លោក Blatter ត្រូវបានគេគិតថា អាចនឹងប៉ះពាល់ដល់សរសៃប្រសាទ តែវាមិនធ្ងន់ធ្ងរនោះទេ ហើយអាចនឹងជាសះស្បើយវិញផងដែរ នាពេលឆាប់ៗខាងមុខនេះ ៕

ប្រធាន FIFA លោក Blatter ចូលពេទ្យ ដោយសារជំងឺវង្វេងស្មារតី

  • ប្រធាន FIFA លោក Blatter ចូលពេទ្យ ដោយសារជំងឺវង្វេងស្មារតី已关闭评论
  • 502 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:កីឡា