ពេជ្រ សោភា និង ​ច​ន ច័ន្ទ​លក្ខិណា សរសើរ​គូស្នេហ៍​មួយគូ​

Sanofi

​នាពេល​ថ្មីៗ​នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ ពេជ្រ សោភា ក៏ដូចជា​ ច​ន ច័ន្ទ​លក្ខិណា បានបង្ហោះ​នូវ​ការ​ជូនពរ​ខ្លីៗ និង ​មានន័យដល់​សេ្ន​ហា​ផ្អែមល្ហែម​របស់​គូស្នេហ៍​មួយគូ ដែល​គេ​គ្រប់គ្នា​តែង​ស្ងើចសរសើរ គឺ​អ្នកនាង គង់ សុជាតិ និង ​លោក ជា វិបុល។​

​ក្នុងការ​បង្ហោះ​នូវ​ការ​ជូនពរ​ខ្លីៗ​នោះ ​ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​នូវ​ឃ្លា​ជា​ភាសា​អង់គ្លេស យ៉ាងខ្លី​ថា «Sweet couple» ឬ​មានន័យថា «​គូ​ស្វាមីភរិយា​ដ៏​ផ្អែមល្ហែម​» ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព និង ​អត្ថបទ​ផ្អែមល្ហែម​របស់​អ្នកនាង គង់ សុជាតិ ជាមួយនឹង​ស្វាមី​របស់​អ្នកនាង លោក ជា វិបុល ផងដែរ ស្របពេលមានការ​ពេញចិត្ត​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន និង ​អ្នកសិល្បៈ​ដូចគ្នា ។​

​ដោយឡែក​សម្រាប់ ពេជ្រ សោភា ក៏បាន​បង្ហោះ​នូវ​សារ​​ជូនពរ​ខ្លីៗ សម្រាប់​ស្វាមីភរិយាដ៏​ផ្អែមល្ហែម​មួយគូ​នេះ​ផងដែរ ដោយ​សរសេរថា «​ជូនពរ​អោយ​បង​ទាំងពីរ​ស្រលាញ់គ្នា​រហូត បង​ទាំង​ពិតជា sweet ណាស់​» ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព និង ​អត្ថបទ​ផ្អែមល្ហែម​របស់​គូស្វាមីភរិយា​មួយគូ​នេះ ហើយក៏​មានការ​ពេញចិត្ត​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន និង​អ្នកសិល្បៈជាច្រើន​ផងដែរ ។​

​សូមបញ្ជាក់ថា ការបង្ហាញ​ភាព​ផ្អែមល្ហែម​នៃ​គូស្នេហ៍​មួយគូ​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ថ្ងៃខួបអាពាហ៍ពិពាហ៍​រយៈ​ពេល ៣ ឆ្នាំ​របស់​អ្នក​ទាំងពីរ ដោយ​​អ្នកនាង គង់ សុជាតិ ក៏បាន​បង្ហាញ​ពី​ការសរសើរ​ស្វាមី​របស់​អ្នកនាង​ថា «​ចេះ​ទិញ​ផ្កា​ឲ្យ​ទៀត​អ្នកណា​ប្រាប់ ហាស ហា កំពុង​ចង់បាន​ផង​» ៕ រិទ្ធី ខេមរា​

​ 


Related