Q&A : ហេតុអ្វី​ស្វាមី​នាង​ខ្ញុំ​តែងតែ​ឡើងក​ម្តៅ​សិច​កំលុងពេល​ខ្ញុំ​ពពោះ​?

Sanofi

​សំណួរ ៖ នាង​ខ្ញុំ​មាន​អាយុ ២៩ ឆ្នាំ រៀបការ​បាន​ជាង ២ ឆ្នាំ​ហើយ​ឥឡូវនេះ​កំពុង​ពពោះ​កូន​ទី​ពីរ ។ បញ្ហា​ពិបាកចិត្ត​របស់​នាង​ខ្ញុំ​នៅត្រង់ថា នាង​ខ្ញុំ និង ស្វាមី តាម​ធម្មតា​ក៏​មិនសូវមាន​សិច​ញឹកញាប់​ប៉ុន្មាន​ដែរ ពោលគឺ​មិនដែល​គិត​រឿង​សិច​នេះ​ជាធំ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ពេលដែល​នាង​ខ្ញុំ​ពពោះ​កូន​ដំបូង​សុខៗ​ស្រាប់តែ​ស្វាមី​នាង​ខ្ញុំ​ក៏​បញ្ចេញ​អាការ​ចង់​មាន​សិច​ខ្លាំង​ដល់​ថ្នាក់​រំអុក​នាង​ខ្ញុំ​ជាប្រចាំ​តាំងពី​នាង​ខ្ញុំ​ចាប់ផ្តើម​ពពោះ​ខែ​ដំបូង​រហូតដល់​បាន​ជាង ៥ ខែ គាត់​ក៏​នៅតែ​សុំ​មាន​សិច​ជាមួយ​នាង​ខ្ញុំ​រហូត ។

លុះដល់​ឈានចូល​ខែ​ទី​ប្រាំមួយ នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​អា​ការឈឺ​ខ្នង​ជាខ្លាំង បូក​នឹង​មិនសូវ​ស្រួលខ្លួន​ផង ស្វាមី​នាង​ខ្ញុំ​ក៏​សុខចិត្ត​បញ្ឈប់​មាន​សិច​ទៅ ហើយ​លុះដល់​សម្រាលកូន​រួច​មើលទៅ​គាត់​ហាក់ដូចជា​ត្រឡប់មក​ធម្មតា​វិញ ពួកយើង​ក៏មាន​សិច​ជាមួយគ្នា​មិន​ញឹកញាប់​ប៉ុន្មាន​ទេ ។ ឥឡូវនេះ​នៅពេល​នាង​ខ្ញុំ​ចាប់ផ្តើម​ពពោះ​កូន​ទី​ពីរ​គាត់​ក៏​ចាប់ផ្តើម​មាន​អាការ​ឡើងក​ម្តៅ​សិច​ខ្លាំង​ទៀតហើយ ។ តើ​អាការ​គាត់​ខុស​ប្រក្រតី​បែបនេះ​អ្វី​ដែរឬទេ ? ហើយ​ការដែល​នាង​ខ្ញុំ​មាន​អ្វី​ជាមួយ គាត់​ទាំង​ពោះធំ​អីចឹង​វា​បង្កឱ្យមាន​គ្រោះថ្នាក់​ដែរឬទេ ?

ចម្លើយ ៖ បញ្ហា​ដែល​អ្នក​បាន​រៀបរាប់​មក ខាងលើនេះ​មិន​ចាត់ទុកថា​ជា​រឿង​ខុស​ប្រក្រតី​អ្វី​ទេ ដែល​ស្វាមី​នាង​ចង់​មាន​សិច​ជាមួយ​អ្នកខ្លាំង​ក្នុង កំលុង​ដែល​អ្នក​កំពុង​ពពោះ ។ ចំណង់​បែបនេះ​អាចមាន​មូលហេតុ​បណ្តាលមកពី​កំពុង​ពពោះ​រាងកាយ​របស់​អ្នក​ផលិត​សារធាតុ​ម្យ៉ាង​ដែលមាន ឈ្មោះថា ហ្វី​រ៉ូ​ម៉ូ​ន ច្រើនជាង​ធម្មតា ។ ដោយសារ​ធាតុ​នេះ​ប្រដូច​ជា​ក្លិនប្រហើរ​ដែល​ទាក់ទាញ​ភេទ​ផ្ទុយគ្នា​ឱ្យ​កើត​ចំណង់​ផ្លូវភេទ ។

ចំណែកឯ​រឿង​សិច​ក្នុងពេល​ពពោះ​កំលុង​អាយុ​ផ្ទៃពោះ​ដំបូងៗ​វា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ គ្រាន់តែ​ត្រូវ​ជ្រើសរើស​ប្រើ​ក្បាច់​រួមរ័ក​ណា​ដែល​មិនត្រូវ​បព្ចោញ​កម្លាំង​ខ្លាំង ហើយ​នៅ​កន្លែង​ណា​ដែល​មិនមាន​បច្ច័យ​ប្រឈម​ធ្វើឱ្យ​រលូត ។ បើ​អាយុ​ផ្ទៃពោះ​កាន់តែ​ធំ​ឡើង​ត្រូវ អនុលោម​តាម​សភាព​រាងកាយ​របស់​អ្នក​ថា​ទៅរួច​ឬ​យ៉ាងណា ? ប៉ុន្តែ​យក​ល្អ បើ​អាច​ចៀសវាង​បាន​គួរតែ​ចៀសវាង​ដើម្បី​បញ្ចៀស​បញ្ហា​កូន​ក្នុង​ផ្ទៃ ៕


Related