មេ​ដឹក​នាំ​ការ​តវ៉ា​នៅ​ហុងកុង​រំឮក​ពី​ការ​ជំរុញ​ផ្នែក​ស្មារតី

មេ​ដឹក​នាំ​ការ​តវ៉ា​នៅ​ហុងកុង​រំឮក​ពី​ការ​ជំរុញ​ផ្នែក​ស្មារតី

បាតុករ​បាំង​ឆ័ត្រ​ពណ៌​លឿង​ធ្វើការ​ស្រែក​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ហុងកុង​នា​ថ្ងៃ​ទី០២ ខែ​កញ្ញា ឆ្នាំ​២០១៥។នៅ​ពេល​ប៉ូលិស​បាន​ចាប់​ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ​ហុងកុង​ ក្នុង​ខែ​កញ្ញា​ឆ្នាំ ​២០១៤ ​ ចំនួន​របស់​បាតុករ​បាន​កើន​ឡើង​ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​ជា​មួយ​ចលនា​មួយ​ ដែល​គេ​ហៅ​ថា Umbrella Movement ។ ឡូអេន ជេឡេស—

កាល​ពី​ឆ្នាំ​មុន ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​ហុងកុង​បាន​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​នាយកប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​ក្នុង​ប្រទេស​ចិន។ ក្រុម​មេដឹក​នាំ​ការ​តវ៉ា​ដ៏​សំ​ខាន់​ម្នាក់​នៅ​ទី​ក្រុង​ហុងកុង​បាន​និយាយ​ថា តម្លៃស្មារតី​បាន​ឆាបឆេះឡើង​ហើយ​ដឹក​នាំចលនា​របស់​ពួក​គេ។ ដូច​នៅ​ក្នុង​ការ​រាយការណ៍ ​របស់​លោក Mike O'Sullivan ​នៃ​វីអូអេ​ ​ក្រុម​មេ​ដឹកនាំ​ទាំង​នោះបាន​និយាយ​នៅ​ក្នុង​ទី​ក្រុង​ Los Angeles ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វិទ្យាស្ថាន​សង្គម​សម្រាប់​ការ​សិក្សា​វិទ្យាសាស្រ្ត​នៃ​សាសនា (Society for the Scientific Study of Religion) ។

នៅ​ពេល​ប៉ូលិស​បាន​ចាប់​ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ​ហុងកុង​ ក្នុង​ខែ​កញ្ញា​ឆ្នាំ ​២០១៤ ​ ចំនួន​របស់​បាតុករ​បាន​កើន​ឡើង​ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​ជា​មួយ​ចលនា​មួយ​ ដែល​គេ​ហៅ​ថា Umbrella Movement ។

ក្នុង​ចំណោមមេ​ដឹក​នាំ​ការ​តវ៉ា​ មាន​សាស្រ្តាចារ្យ​ច្បាប់​កាន់​សាសនា​គ្រឹស្ត អាចារ្យ​លាង​បាប​សាសនា​គ្រឹស្ត និង​សង្គមវិទូ ​លោក​Kin-man Chan នៅ​សាកលវិទ្យាល័យ​ចិន​នៃ​ទី​ក្រុង​ហុងកុង (Chinese University of Hong Kong)។

ខណៈ​ពេល​ដែល​លោក​មិនមែន​ជា​អ្នក​កាន់​សាសនា​ លោក​ Chan​ និយាយ​ថាចលនា​នេះ​ត្រូវ​បាន​ហៅ​ថា ការ​កាន់​កាប់​ជា​កណ្តាល​ជា​មួយ​ក្ដី​ស្រឡាញ់​ និង​សន្តិភាព (Occupy Central with Love and Peace)​ ដោយ​ផ្អែក​លើ​តម្លៃ​ស្មារតី​ និង​ការ​បដិសេធ​មនោគមវិជ្ជា​ ដែល​កំពុង​មាន​ឡើង។

«គំនិត​សម្ភារៈនិយម​ ការ​អភិវឌ្ឍ​និយម​។ ហើយ​ពួក​យើង​ពិត​ជា​ចង់​ឱ្យ​ មនុស្ស​ធ្វើ​ការ​សញ្ជឹង​គិតមួយ​ស្របក់​ក្នុង​អំឡុង​ពេល​ការ​កាន់​កាប់​នេះ ​អំពើ​ថាតើ​ជីវិត​ប្រភេទ​ណា​ដែល​យើង​ចង់​បាន​នៅហុងកុង»។

សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​លោក ​Benny Tai មក​ពី​សាកលវិទ្យាល័យ​ហុងកុង​ ត្រូវ​បាន​បំផុស​ស្មារតីដោយ​ជំនឿ​សាសនា​គ្រឹស្ត​របស់​លោក ​ហើយ​បាន​និយាយ​ថា ​ចលនា​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​មេដឹកនាំ​សាសនា​គ្រឹស្ត​មួយ​រូប​ទៀត​ ដែល​ជា​អ្នក​កំណែ​ទម្រង់​សិទ្ធិ​ជន​ស៊ីវិល​គឺ ​លោក ​Martin Luther King Jr.។

«តម្លៃ​ជា​មូលដ្ឋាន​ដែល​យើង​ប្រកាន់​ខ្ជាប់​ ព្រម​ទាំង​យុទ្ធសាស្រ្ត​អនុវត្ត​ដោយ​លោក King ​នៅ​ក្នុង​ចលនា​សិទិ្ធ​ជន​ស៊ីវិលបាន​ជះ​ឥទ្ធិពល​ទៅ​លើ​ចលនា​ របស់​យើង»។

ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅក្រុង​ហុងកុង​ និង​សហគមន៍​សាសនា​របស់​ក្រុង​នេះ ។ លោក ​Benny Tai ​និង​សហការី​របស់​លោក​បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន​ដើម្បី​បញ្ចប់​បាតុកម្ម​ទាំង​នោះ។ លោក​បាន​ឲ្យ​តម្លៃ​សាសនា​ទៅ​លើក្រុម​អ្នក​តវ៉ា និង​ ក្រុម​អ្នករិះ​គន់​របស់​ពួកគេ​ក្នុង​ការ​បញ្ចៀស​អំពើ​ហិង្សា។

សង្គមវិទូ​មួយ​រូបនៅ​ក្នុង​សហរដ្ឋអាមេរិក​ ដែល​សិក្សា​ពី​សង្គម​ចិន ​លោក ​Fenggang Yang​ ពី​សាកលវិទ្យាល័យ Purdue​ នៅរដ្ឋ ​Indiana ​បាន​និយាយ​ថា ​សាសនា​បាន​ដើរ​តួនាទី​ដោយ​មិន​មាន​ការ​ឲ្យ​តម្លៃ​នៅ​ក្នុង​ប្រទេស​ចិន ​ហើយ​មេដឹក​នាំ​សាសនា​គ្រឹស្តបាន​ជួយនាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​ឲ្យ​កោះតៃវ៉ាន់​ ដែលស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹករហូត​ដល់​ឆ្នាំ​ ១៩៨៧ ។

«យើង​មាន​ភាព​កាត់​ផ្តាច់​ជា​ខ្លាំង​នៅ​ក្នង​ការ​គិត​របស់​យើង ដែល​យើង​មើល​មិន​អាច​ឃើញ​កត្តា​សាសនា​ ហើយ​ពិសេស​គឺ​គ្រឹស្ត​សាសនា ប៉ុន្តែ​ក៏រួម​មានសាសនា​មួយ​ចំនួន​ផ្សេង​ទៀតផង​ដែរ ដែលបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​បង្កើត​ជា​លទ្ធិប្រជាធិបតេយ្យ​នៅកោះ​តៃវ៉ាន់»។

លោក​និយាយ​ថា ​វា​កំពុង​កើត​ឡើង​ម្តង​ទៀត​នៅ​ក្រុង​ហុងកុង។មេដឹក​នាំ​នៃ​ការ​តវ៉ា​នេះ​បាន​និយាយថា​ ក្រុង​ដែល​ជា​អតីត​អាណា​និគម​របស់​អង់​គ្លេស​មួយ​នេះ​ ជា​មួយ​នឹង​ក្រុម​អ្នក​មាន​ជំនឿ និង​ស្ថាប័ន​ស៊ីវិល ​អាច​ជា​គំរូ​មួយសម្រាប់​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីម​ហ៊ង