ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ភ្នំពេញ ៖ ក្រុមហ៊ុន សាណូហ្វី ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ឋ មួយនៃក្រុមហ៊ុន សាណូហ្វី ពិភព លោកបានរៀបចំសិក្ខាសាលាមួយ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីអំពី“មុខងាររបស់ប្រូបាយអូទិក នៅក្នុងប្រព័ន្ធរំលាយអាហារ និងប្រូបាយអូទិកទម្រង់មានសំបកការពារ” ដោយមានការចូលរួមពីសំណាក់ លោកលោកស្រីដែលជាវេជ្ជបណ្ឌិតនិងសាស្រ្តាចារ្យឯកទេសរោគកុមារ ចំនួន១២០នាក់ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំ ក្នុងគោលបំណងចែក រំលែកចំណេះដឹង និងបទពិសោធន៍អំពី និន្នាការក្នុងការប្រើប្រាស់ ប្រូបាយអូទិក និងការប្រើប្រាស់ប្រូបាយអូទិកនៅក្នុងប្រទេសកម្ពុជា និងផលប្រយោជន៍របស់ប្រូបាយអូទិក ទម្រង់មានសំបកការពារ សម្រាប់ការព្យាបាលជំងឺរាក។

ក្នុងឱកាសពិសេសនេះ មានការចូលរួមធ្វើបទបង្ហាញដោយលោកស្រីសាស្រ្តាចារ្យJossie Mariano Rogacion ( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង) ប្រធានផ្នែកជំងឺក្រពះពោះវៀន ជំងឺគ្រាប់ឈាម និងអាហារូបត្ថម្ភកុមារនៃមន្ទីរ ពេទ្យ Philippine General Hospital និងជាប្រធានផ្នែករោគកុមារនៃសាកលវិទ្យាល័យហ្វីលីពីន មហាវិទ្យាល័យ វេជ្ជសាស្រ្តនិងលោកសាស្រ្តាចារ្យ គឹម អាង សាស្រ្តាចារ្យឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានសមាគមន៍គ្រូពេទ្យកុមារកម្ពុជា និងជាប្រធានផ្នែក ផ្លូវដង្ហើមនៃមន្ទីរពេទ្រកុមារជាតិ។

ដោយកត់សម្គាល់ថា ប្រូបាយអូទិកគឺជាអតិសុខុមប្រាណមានជីវិត ហើយរស់នៅក្នុងខ្លួនមនុស្ស និងផ្តល់ប្រយោជន៍ជាច្រើនដល់មនុស្ស។ ប្រសិនបើអតិសុខុមប្រាណនេះមានការបាត់បង់នូវអតុល្យភាពនោះការបង្កជំងឺនឹងកើតមានឡើង។

ទាក់ទិននឹងបញ្ហានេះ លោកស្រីសាស្រ្តាចារ្យJossie Mariano Rogacion( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង)បានលើកឡើងថា អតិសុខុមប្រាណពោះវៀន ឬហៅម៉្យាងទៀតថា បាក់តេរីល្អរបស់ពោះវៀន ផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សដូចជា ការការពារទប់ទល់នឹងបាក់តេរីកាច ការរំលាយអាហារ ការស្រូបយកសារជាតិរ៉ែ និងសារជាតិល្អៗពីចំណីអាហារ ជួយសំយោគវីតាមីន និងភ្ញោចនូវមុខងារប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ ប្រសិនបើមានការបាត់បង់តុល្យភាព នៃអតិសុខុមប្រាណ ឬបាក់តេរីល្អរបស់ពោះវៀន ការបង្កជំងឺនឹងកើត មានឡើង ជាពិសេសគឺជំងឺរាក។

អាស្រ័យហេតុនេះលោកស្រីសាស្រ្តាចារ្យJossie Mariano Rogacion( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង)បានណែនាំឲ្យប្រើប្រូបាយអូទិកក្នុងការព្យាបាលជំងឺរាក ពិសេសជំងឺរាកលើកុមារព្រោះថាប្រូបាយអូទិកជួយពង្រឹងភាពស៊ាំរបស់ប្រព័ន្ធការពាររាងកាយ ទប់ស្កាត់ការជ្រៀតចូលនៃបាក់តេរីកាចតាមរយៈការដណ្តើមយកទីតាំងរស់នៅ និងចំណីអាហារនៅក្នុងពោះវៀន។ ប្រូបាយអូទិកខ្លះដូចជាEnterogermina(អង់ទែរ៉ូជឺមីណា)ក៏អាចបញ្ចេញសារធាតុម៉្យាងហៅថាបាក់តេរីយ៉ូស៊ីន ដែលអាចសម្លាប់បាក់តេរីកាចមួយចំនួន។

លោកស្រីសាស្រ្តាចារ្យJossie Mariano Rogacion( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង)បានបន្ថែមថាការសិក្សាជា ច្រើនបានបង្ហាញថាប្រូបាយអូទិកមានសារៈប្រយោជន៍ កាន់តែច្រើនសម្រាប់ការព្យាបាលជំងឺរាកលើកុមារ។ ការប្រើប្រាស់ប្រូបាយអូទិកក្នុងការព្យាបាលជំងឺ រាកលើកុមារអាចកាត់បន្ថយរយៈពេលនៃ ការរាកបន្តិចម្តងៗតាំងពីថ្ងៃដំបូងនៃការព្យាបាល ហើយអាចកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺរាកនៅថ្ងៃទី៤ នៃការព្យាបាលរហូតដល់៤០%។

អំពីក្រុមហ៊ុនសាណូហ្វី   

ក្រុមហ៊ុនសាណូហ្វីដែលជាក្រុមហ៊ុនឱសថឈានមុខគេមួយលើពិភពលោក បានស្រាវជ្រាវនិងបង្កើត ព្រមទាំងចែកចាយផលិតផលដែលផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុនសាណូហ្វី ផ្តោតលើចំណុចស្នូលសំខាន់ៗចំនួន៧ ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកវ៉ាក់សាំងការពារមនុស្សផ្នែកឱសថថ្មីៗ ផ្នែកឱសថដែលអតិថិជនអាចជាវបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ផ្នែកទីផ្សារថ្មីៗ ផ្នែកសុខភាពសត្វ និងGenzyme។ ក្រុមហ៊ុនសាណូហ្វីបានចុះបញ្ជីទីផ្សារ ភាគហ៊ុននៅទីក្រុងប៉ារីស (EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)។

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា

ផ្តោតលើតម្រូវការរបស់អ្នកជំងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាឲ្យផលិតផល របស់ខ្លួនមានចំនួនច្រើន ដូចដែលអាចធ្វើទៅបានជូនដល់សាធារណជននៅគ្រប់ទីកន្លែង និងគ្រប់គ្នាដែលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនសាណូហ្វីកម្ពុជា គឺជាដៃគូសំខាន់របស់អ្នកជំនាញ ផ្នែកសុខភាពកម្ពុជាមានដូចជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និងគ្រប់គ្រងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកកម្ពស់ អប់រំ និងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត៕

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក

ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការ ក្នុងការប្រើប្រាស់ ប្រូបាយអូទិក