កិឡាការិនីស៊ន សៀវម៉ីប្រកាសថាវ៉ៃទម្ងន់៦៨គីឡូក្រាម

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាការិនី​តេ​ក្វាន់​ដូ​ស៊ន សៀវ​ម៉ី​ដែលជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម​នោះ​ បានប្រកាសថា​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​វិញ​ហើយ ។​

​     ​កីឡាការិនី​រូបនេះ​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​រក​ កៅអី​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ​ក្រោយនេះ ។​

​    ​ការបញ្ចុះ​ទម្ងន់​វា​ជា​រឿង​លំបាក​មួយ​ព្រោះ​អាចធ្វើ​ឲ្យ​អត្ត​ព​លិ​ក​ រូបនោះ​ស្រុតចុះ​ខាង​កម្លាំងកាយ ។ តែ​សៀវ​ម៉ី​ និយាយថា​ការ​សម្រក​ភ្លាមៗ​ពិត​ជាមាន​ផលប៉ះពាល់​ច្រើន​មែន​តែ​នាង​បាន​ប្រើ​ ពេលវេលា​ច្រើន​ដើម្បី​សម្រក​គឺ​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ដើម្បី​សម្រក ។​

​     ​កីឡាការិនី​រូបនេះ​បាន​ប្រើ​ពេលវេលា​ហ្វឹកហាត់​ទាំង​កម្លាំង បច្ចេកទេស និង ភាព​អំណត់​ដោយ​ហាត់​មួយថ្ងៃ ២ ពេល​ជាមួយ​គ្រូ Choi Yong Sok និង គ្រូ​ជំនួយ​ជនជាតិ​កូ​រេ ២ រូប​ទៀត​មកពី Taekwondo Peace Corp គឺ​Lee Sun Hyung និង Lee Yoo Jin ។​

​    ​សៀវ​ម៉ី​ទទួលស្គាល់ថា​ពេលនេះ​ទម្ងន់​របស់​នាង​មិនទាន់​ស្រក​មកដល់​កម្រិត​ ដែល​នាង​ចង់បាន​នៅឡើយ​ទេ​ ដោយសារតែ​នាង​ត្រូវ​សម្រក​តាម​សម្រួល​ដោយ​មិន​បង្ខំ​ឡើយ​ដើម្បី​កុំ​ឲ្យ​ ប៉ះពាល់​ដល់​សុខភាព ។​តែ​នាង​អះអាងថា​ពេលនេះ​បើ​នាង​ចង់​សម្រក​ដោយ​បង្ខំ​គឺ​បាន​ភ្លាម​តែ​វា​ ប៉ះពាល់​កម្លាំង​បន្តិច ។​
​    ​