ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤០​) កេសី​ជំនួស​តំណែង​ដាអ៊ីណា​!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤០​) កេសី​ជំនួស​តំណែង​ដាអ៊ីណា​!

ភាគ​ទី​៤០​

«យក​ក្មេង​នោះ​ទៅ! ម្នាក់​សក់​វែង​នុះ​! ឃើញ​អត់​ ដែល​កំពុង​បិទ​ឡេវ​ឱ្យ​មិត្តភ័ក្ដិ​នោះ?»
មេ​រង​ធា​និត​ងាក​ទៅ​សម្លឹង​តួឯក​ឆោមគន់​ដែល​មាន​សក់​វែង​ខ្មៅ​ក្រឹប​ម្នាក់ ​នោះ។ ​ធានិត​មិន​ដឹង​ឡើយ​ថា​ កាល​ដែល​តួឯក​ឆោមគន់​ម្នាក់​នេះ​នៅ​ពួន​ក្នុង​ស្ទូឌីយោ​ដល់​យប់​ជ្រៅ​ ដើម្បី​រៀន​ធ្វើ​ត្រាប់​ជា​ពីធី​ការិនី​ស្ងាត់ៗ​ម្នាក់​ឯង​ត្រូវ​បាន​ស្រទន់ ​មើល​ឃើញ តែ​អ្វី​ដែល​ធានិត​ដឹង​ក្នុង​ពេល​នេះ​គឺ​ថា បើ​ទោះ​ជា​បេក្ខភាព​ម្នាក់​នេះ​ត្រូវ​បាន​តុបតែង​ទ្រង់​គ្រឿង​ទាន់​ពេល​វេលា ​ពិត​មែន​  រូប​សម្រស់​ដាអ៊ីណា​​ដែល​បាន​រត់​ចោល​ឆាក​មុន​នេះ ពិត​ជា​មិន​អាច​ថា​លើស​ក្មេង​នេះ​ប៉ុន្មាន​ឡើយ។

តែ​ទី​បញ្ចប់ ​ធានិត​នៅ​តែ​គ្រវី​ក្បាល​បដិសេធ៖
«បង​ទន់​អ្ហា!​ កុំ​ថា​ឡើយ​ក្មេង​នេះ​មិន​ដែល​ឡើង​ឆាក មិន​ស្គាល់​កម្មវិធី​ សូម្បី​តែ​នាង​ចេះ​អ្វី​ៗ​ដូច​ទេវតា​ជប់​ក៏​យើង​មិន​មាន​សម្លៀកបំពាក់​បុរាណ ​ឯ​ណា​ត្រូវ​នឹង​រាងកាយ​នាង​ភ្លាម​នោះ​ដែរ!»
ស្រទន់​ញញឹម ​ទោះ​បី​ទឹក​កំពុង​ពុះ​ស្ទើរ​តែ​ឆេះ​កម្លោច​១០០​អង្សា​នៅ​ពី​ក្រោយ​ឆាក​សិល្បៈ​ដ៏​ធំ​នេះ​ក៏​ដោយ​។
នាង​និយាយ​ទៅ​កាន់​មនុស្ស​ជំនិត៖
«ធានិត! ឯង​ឱ្យ​បង​៤៥​នាទី​មែន​ទេ? បង​ជួប​ក្មេង​នេះ​២០​នាទី គឺ​និយាយ​អម​ជាមួយ​គេ​ពេល​គេ​កំពុង​តុបតែង​មុខ​ និង​ធ្វើ​សក់! យើង​សម​គេ​២០​នាទី! ៥​នាទី​ទៀត គឺ​ស្លៀក​សម្លៀក​បំពាក់!»
«មិន​គ្រប់​ទេ! យើង​អត់​មាន​ខោអាវ​ទេ! បង​មើល​ចុះ​ ឈុត​របស់​ដាអ៊ីណា​មួយ​ណា​ក៏​ដើម​ទ្រូង​ធំ​ដែរ ឯ​ក្មេង​នេះ ….រាង​នាង​តូច​ពេក​ហើយ!»

«យើង​មាន​អេមី​នៅ​ទី​នេះ​មែន​ទេ!? គេ​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​កំពូល​សម្រាប់​យប់​នេះ? សួរ​គេ​ទៅ​ថា​វិញ្ញាសារ​មួយ​នេះ គេ​ធ្វើ​បាន​ទេ? គេ​មាន​ពេល​៤០​នាទី! សូត្រ​ទំាងអស់​នៅ​ទីនេះ ស្អី​ក៏​ដោយ​ឱ្យ​តែ​គេ​ចង់​បាន ឱ្យ​ទៅ​គេ​ទៅ!»

 

អាន​ភាគ​ទី​៤០​ទាំងស្រុង​!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៤០​) កេសី​ជំនួស​តំណែង​ដាអ៊ីណា​!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ