ម្ចាស់​ផលិតកម្ម ​BKS​ ជូន​ថ្លៃ​បណ្ណាការ​កូន​ក្រមុំ៣ម៉ឺន​ដុល្លារ


ម្ចាស់​ផលិតកម្ម ​BKS​ ជូន​ថ្លៃ​បណ្ណាការ​កូន​ក្រមុំ៣ម៉ឺន​ដុល្លារ

លោក ឈុន សុវណ្ណភក្ដី ម្ចាស់​ផលិតកម្ម​ BKS បាន​បង្ហើប​ឲ្យ Sabay ​ដឹង​​​នៅ​ព្រឹក​នេះថា លោក​គ្រោង​ដឹក​ដៃ​នារី​ម្នាក់​ចូល​រោង​ការ​នៅ​ថ្ងៃ១៧ ខែ ធ្នូ ឆ្នាំ ២០១៥​ខាង​មុខ​នេះ។ ថ្លៃ​បណ្ដាការ​លោក​បាន​ជូន​ទៅ​ម្ដាយ​ឪពុក​កូន​ក្រមុំ​រហូត​ដល់​ទៅ៣ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

 

ម្ចាស់​ផលិតកម្ម ​BKS​ ជូន​ថ្លៃ​បណ្ណាការ​កូន​ក្រមុំ៣ម៉ឺន​ដុល្លារ

 

នារី​ដែល​ស្ម័គ្រចិត្ត​ចូល​រោង​ជ័យ​ជា​​មួយ តារា​ចម្រៀង​​ ព្រម​​ជា​ម្ចាស់​ផលិតកម្ម ​BKS ម្នាក់​នេះ​មាន​ឈ្មោះ​ថា ម៉ែន ចេនីក វ័យ២៤ឆ្នាំ ពោល​គឺ​​បង​លោក​រហូត​ដល់​ទៅ៣ឆ្នាំ ដែល​មាន​មុខ​របរ​ជា​អ្នក​ពាណិជ្ជករ​​ម្នាក់។ ភក្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​​បាន​ស្គាល់​​អនាគត​ភរិយា​​ខ្លួន ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ដោយ​ទំនាក់ទំនង​នេះ​មិន​មាន​ការណែនាំ​ពី​អាណាព្យាបាល​​ទាំង​សង​នោះ​ទេ គឺ​លោក​ជា​អ្នក​ស្គាល់​ដោយ​ខ្លួន​​​ឯង ។

 

ក្រោយ​ពី​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា គិត​ថា​អាច​ចាប់​ដៃ​គ្នា​ជា​គូអនាគត​បាន ភក្ដី​ក៏​បាន​ណែនាំ​នារី​ម្នាក់​នោះ​ឲ្យ​ម្ដាយ​ឪពុក​​របស់​លោក​បាន​ស្គាល់ ហើយ​ក៏​ឈាន​ដល់​គម្រោង​រៀបការ​ជា​មួយ​គ្នា​តែ​​ម្ដង។ លោក ឈុន សុវណ្ណភក្ដី បាន​ឲ្យ​ដឹង​ថា លោក​បាន​ជូន​ថ្លៃ​បណ្ដាការ​ដល់​ម្ដាយ​ឪពុក​ខាង​កូន​ក្រមុំ​រហូត​ដល់​ទៅ៣ម៉ឺន​ដុល្លារអាមេរិក​ឯណោះ។

 

តារា​ចម្រៀង​ដែល​បង្កើត​ផលិតកម្ម​ដោយ​ខ្លួន​ឯង​ហើយ​សច្ចា​ផលិត​តែ​បទ Original Song ម្នាក់​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា អាពាហ៍ពិពាហ៍​របស់​លោក​គ្រោង​​​ធ្វើ​នៅ​ផ្ទះ​​របស់​លោក​តែ​ម្ដង ដែល​មាន​អាសយដ្ឋាន​បូរី វិមាន​ភ្នំពេញ។

 

ម្ចាស់​ផលិតកម្ម ​BKS​ ជូន​ថ្លៃ​បណ្ណាការ​កូន​ក្រមុំ៣ម៉ឺន​ដុល្លារ

 

ភ្ញៀវ​កិត្តិយស​ដែល​គ្រោង​អញ្ជើញ​ចូល​រួម ក្រុម​គ្រួសារ​ទាំង​សង​ខាង​គ្រោង​​អញ្ជើញ​ចូល​រួម ប្រហែល​ ១០០ តុ​ជាង ក្នុង​នោះ​មាន​អ្នក​សិល្បៈ​ជាង​១០តុ។ ក្រោយ​ពី​រៀបការ​រួច លោក​គ្រោង​រកស៊ី​ជំនួញ​រួម​គ្នា​ថ្មី​​មួយ​ជា​មួយ​ភរិយា ហើយ​ចំពោះ​ផលិតកម្ម​ BKS  វិញ​ គឺ​លោក​នៅ​តែ​បន្ត​ផលិត​បទ​ចម្រៀង​ក៏​ដូច​ជា​ខ្សែភាពយន្ត​ដដែល មិន​ទម្លាក់​ចោល​ឡើយ៕

 

អត្ថបទ៖ ខុត សីហា