ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​


ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

ប្រទេស​ក្វាតេម៉ាឡា​​​​​បាន​ក្លាយ​ជា​ប្រទេស​មាន​អត្រា​​យុវតី​​ក្មេង​ៗ​មាន​ផ្ទៃ​ពោះ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។ ​ក្មេង​ស្រី​ៗ​អាយុ​​ក្រោម​១៤​​​ឆ្នាំ​ជា​ច្រើន​​នាក់​​បាន​រង​គ្រោះ​ដោយ​ករណី​រំលោភ​ និង​ក្លាយ​ជា​ម្ដាយ​​ទាំង​នៅ​វ័យ​ក្មេង។

 

ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​
 

 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្វាតេម៉ាឡា​​​​​​ជា​ប្រទេស​​ស្ថិត​នៅ​អាមេរិក​កណ្ដាល ព្រំប្រទល់​​ជាប់​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ីកូ។ តាម​របាយការណ៍​ឆ្នាំ​២០១៤​​ក្នុង​ប្រទេស​នេះ អត្រា​​​​​យុវតី​ក្វាតេម៉ាឡា​ក្មេង​ៗ​អាយុ​​ក្រោម​១៤​ឆ្នាំ​​​​ គឺ​មាន​ជាង​៥១០០​​នាក់​​មាន​ផ្ទៃ​ពោះ​ដែល​ជា​បញ្ហា​ចោទ​មួយ​ក្នុង​ប្រទេស​នេះ​ព្រោះ​​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម្ដាយ​វ័យ​ក្មេង​​នឹង​ទារក​ក្នុង​ផ្ទៃ​របស់​ពួក​គេ​នៅ​ពេល​សម្រាល។

 

អត្រា​​ក្មេង​ស្រី​​មាន​ផ្ទៃ​ពោះ​ច្រើន​ក្នុង​ប្រទេស​នេះ​គឺ​កើត​​ដោយ​សារ​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ។ ៩០​ភាគ​រយ​នៃ​ការ​ករណី​រំលោភ​បំពាន​នោះ​គឺ​ជា​សាច់ញាតិ​​របស់​ពួក​គេ​ផ្ទាល់ ​ជា​ ពូ​ បង​ជីដូន​មួយ ហើយ​៣០​ភាគ​រយ​គឺ​ជា​​ឪពុក​​បង្កើត​ផ្ទាល់​របស់​ពួក​គេ​​តែ​ម្ដង។ របាយ​ការណ៍​​ក្នុង​ឆ្នាំ​​២០១១​ក្នុង​ប្រទេស​​នេះ​បាន​បង្ហាញ​ថា​ ក្មេង​ស្រី​អាយុ​ទើប​តែ​១០​ឆ្នាំ​ចំនួន​​៣៥​នាក់​​​​បាន​ឲ្យ​កំណើត​ និង​ក្លាយ​ជា​ម្ដាយ​គេ។

 

ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​
 

 
​​ក្មេង​ស្រី​ៗ​​រង​គ្រោះ​​​មាន​ផ្ទៃ​ពោះ​​​ទាំង​នោះ​ភាគ​ច្រើន មិន​ដឹង​ឬ​​យល់​​ពី​អ្វី​ទៅ​ជា​​បទ​ល្មើស​ផ្លូវ​ភេទ ឬ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នោះ​ទេ ដូច្នេះ​ហើយ​ពួក​គេ​ទាំង​នោះ​ងាយ​ក្លាយ​​ជា​ជន​រង​គ្រោះ។ ទោះ​​​មាន​ច្បាប់​ដាក់​ទោស​ពី​​បទ​រំលោភ​បំពាន​​ផ្លូវ​ភេទ​​ក៏​ដោយ​ តែ​​អត្រា​បទ​ល្មើស​​រំលោភ​ផ្លូវ​ភេទ​នៅ​តែ​មាន​ជា​ពិសេស​លើ​ក្មេង​ស្រី​ៗ​តែ​ម្ដង។

 

រូប​​ភាព​ខាង​ក្រោម​បាន​​ថត​ដោយ​ Linda Forsell ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្វាតេម៉ាឡា ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ក្នុង​សង្គម​ក្វាតេម៉ាឡា​ ដែល​​ក្មេង​ស្រី​​​ៗ​ជា​ច្រើន​​មាន​ផ្ទៃ​ពោះ​និង​ក្លាយ​ជា​ម្ដាយ​គេ​ទាំង​នៅ​វ័យ​ក្មេង៕

 

ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 
ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 
ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 

 

ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 
ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 
ក្វាតេម៉ាឡា​​​​ជួប​វិបត្តិ​ក្មេង​ស្រី​អាយុ​ក្រោម​​១៤​ឆ្នាំ​​​ជា​ច្រើន​មាន​ផ្ទៃ​ពោះ​​​​

 

 
ចុចអាន៖ ជន​ល្មើស​រំលោភ​ក្មេង​ស្រី​អាយុ២​ឆ្នាំ ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ​៣៥៩ ​ឆ្នាំ

ចុចអាន៖ ក្មេង​ស្រី​អាយុ១១​ឆ្នាំ​ ផ្ដល់​កំណើត​ដល់​កូន​ដែល​កើត​​ឡើង​ដោយ​​ឪពុក​ចុង​រំលោភ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​