សម្តេចតេជោ ហ៊ុន សែន ទម្លាយសារ សុំទោស របស់លោក សម រង្ស៊ី នៅបណ្តាញ សង្គម Facebook

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចទម្លាយសារ របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ ដែលបានផ្ញើសុំទោស សម្តេចនាពេលកន្លង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅម៉ោងជិត១២៖០០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះតែម្តង បន្ទាប់ពីសម្តេចធ្លាប់ បានព្រមានម្តងរួចទៅហើយ បើសិនជាលោក សម រង្ស៊ី មិនគោរពនូវអ្វីដែលបាន សុំទោសសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការទម្លាយសារសុំទោសរបស់លោក សម រង្ស៊ី ដែលបានផ្ញើជូនសម្តេចនេះ ដោយសារតែលោក សម រង្សី មិនបានគោរពសម្តី ដែលបានសរសេរសូមទោស សម្តេចកាលពីម៉ោង៦៖១៣ នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។

ខាងក្រោមនេះជាសារសុំទោសរបស់លោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ជំរាបសួរ សម្តេចខ្ញុំ សូមថ្លែងអំណរគុណចំពោះសម្តេច ដែលមានទឹកចិត្តគោរពស្រឡាញ់ និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍ នៅទីក្រុងប៉ារីស ថ្មីៗនេះ។ ខ្ញុំសូមជំរាបសម្តេចវិញថា ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរព ស្រឡាញ់ និងឲ្យតម្លៃដល់បុត្រាបុត្រី សម្តេច ដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារ យើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំ បានផ្តាំផ្ញើ កូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើង ខ្ញុំអញ្ចឹង។ ដូច្នេះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពី បញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្តពិតប្រាកដរបស់ខ្ញំចំពោះក្រុមគ្រូសារសម្តេច ដូចបានបញ្ជាក់ ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោស ចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយដោយអចេតនា។ សូមសម្តេចទទួលនូវសេចក្តីគោរពរាប់អានពីខ្ញុំ សម រង្ស៊ី» ៕

សម្តេចតេជោ ហ៊ុន សែន ទម្លាយសារ សុំទោស របស់លោក សម រង្ស៊ី នៅបណ្តាញ សង្គម Facebook

សម្តេចតេជោ ហ៊ុន សែន ទម្លាយសារ សុំទោស របស់លោក សម រង្ស៊ី នៅបណ្តាញ សង្គម Facebook