តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា


តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា

ដំណើរ​ការ​នៃ​ការអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា មាន​ការវិវឌ្ឍន៍​ទៅ​មុខ​ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ការ​បង្កើត​បាន​សមិទ្ធផល​ជា​ច្រើន ដែល​បាន​ជួយ​បម្រើ​បម្រើ​ប្រយោជន៍​សង្គម​ពលរដ្ឋ​និង​ប្រទេស​ជាតិ។

 

តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា

 

យុវជន​ជំនាន់​ថ្មី​កម្ពុជា​មួយ​ចំនួន​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​​ដោយ​បាន​ចំណាយ​ទាំង​កម្លាំង​កាយ​កម្លាំង​ប្រាជ្ញា​និង​ពេល​ខ្លះ​ថវិកា​ផ្ទាល់​ខ្លួន​​ក្នុង​ការ​សម្រេច​មហិច្ឆតា​បង្កើត​សមិទ្ធផល​បច្ចេកវិទ្យា​ដ៏​លេចធ្លោ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ក៏​ដូចជា​ជួយ​លើក​កម្ពស់​កិត្យានុភាព​និង​មុខមាត់​របស់​ប្រទេស​ជាតិ។

 

ការ​សាង​សមិទ្ធផល​របស់​ពួកគេ​បាន​ទទួល​ការ​សាទរ និង​ការគោរព​វាយ​តម្លៃ​ខ្ពស់​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​អាច​ឲ្យ​ពួកគេ​អាច​បន្ត​សាង​ស្នាដៃ​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​​ឲ្យ​មាន​រីកចម្រើន​។

 

ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ Sabay លើក​យក​ប្រធានបទ​និង​ធ្វើ​ជា​វេទិកា​ដើម្បី​ប្រិយមិត្ត​ចូលរួម​មតិ​យោបល់​សម្រាប់​ការ​វាយតម្លៃ​លើ​បុគ្គល​ឆ្នើម​កម្ពុជា​រូប​ណា ដែល​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រិយមិត្ត​គិត​ថា​មាន​ភាព​លេចធ្លោ​ជាង​គេ​ស័ក្ដិសម​សម្រាប់​ការ​ជ្រើសរើស​ជា​អ្នក​ឈាន​មុខ​គេ​សម្រាប់​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ។

 

តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យា​លេច​ធ្លោ​នៅ​ប្រទេស​កម្ពុជា ប្រិយមិត្ត​គិត​ថា​​បុគ្គល​មួយ​ណា​ដែរ?

 

តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

តោះ! រក​អ្នក​ដែល​លេចធ្លោ​អភិវឌ្ឍ​បច្ចេកវិទ្យាឆ្នើម​​ប្រចាំ​ប្រទេស​កម្ពុជា