កាន់​តែ​ងាយ​ស្រួល​ទៀត​ហើយ! មុខងារ​នេះ​នៅ​លើ​កម្មវិធី Facebook អាច​អោយ​អ្នក​ដឹង​ថា Friend ក្នុង Facebook របស់​អ្នក​កំពុង​នៅ​ជិតអ្នក

Nearby Friends គឺជាមុខងារ មួយរបស់ Facebook ដែលទើបនឹង ដាក់ដំណើរការ នៅពេល ថ្មីៗនេះទេ។ តាមរយៈ មុខងារនេះ វាកាន់តែ ផ្តល់ភាព ងាយស្រួល ដល់មិត្ត អ្នកអាន ដែលប្រើប្រាស់ Facebook នៅលើ ស្មាតហ្វូន មិនថា iOS ឬ Android ឡើយ។

កាន់​តែ​ងាយ​ស្រួល​ទៀត​ហើយ! មុខងារ​នេះ​នៅ​លើ​កម្មវិធី Facebook អាច​អោយ​អ្នក​ដឹង​ថា Friend ក្នុង Facebook របស់​អ្នក​កំពុង​នៅ​ជិតអ្នក

វាអាចអោយអ្នកដឹងថា មិត្តក្នុង Facebook របស់អ្នក កំពុងតែស្ថិត នៅជិតអ្នក និង មិនឆ្ងាយ ពីអ្នកឡើយ តែមិត្ត របស់អ្នក ក៏ត្រូវប្រើ មុខងារនេះដែរ ទើបដំណើរការ។ ខ្ញុំជឿ ជាក់ថា សព្វថ្ងៃ ប្រិយមិត្ត ភាគច្រើនបានដឹងពី មុខងារនេះ រួចមកហើយ តែប្រហែលជា មិនទាន់ យល់ពីការ ប្រើប្រាស់ វាច្បាស់លាស់។ ដើម្បីប្រើប្រាស់ មុខងារ នេះបាន អ្នកត្រូវបើក GPS លើឧបករណ៍ របស់ខ្លួន ជាមុនសិន ទើបវា ដំណើរការ ចាប់ទីតាំង ដែលអ្នកកំពុង ស្ថិតនៅ ហើយនៅពេល ដែលអ្នកចូល ទៅបើកវា អ្នកនឹងឃើញ មិត្តក្នុង Facebook របស់អ្នក កំពុងស្ថិតនៅ ចម្ងាយណា ពីអ្នក មិនខាន។

កាន់​តែ​ងាយ​ស្រួល​ទៀត​ហើយ! មុខងារ​នេះ​នៅ​លើ​កម្មវិធី Facebook អាច​អោយ​អ្នក​ដឹង​ថា Friend ក្នុង Facebook របស់​អ្នក​កំពុង​នៅ​ជិតអ្នក

យ៉ាងណាមិញ បើតាមការ តេស្តសាកល្បង របស់ ក្រុមការងារ ខេមបូរីផត មុខងារនេះ មិនទាន់ដើរ រលូនឡើយ ដោយសារ តែផែនទី របស់ប្រទេសយើង នៅលើ អ៊ីនធើណែត មិនទាន់វាស់ បានច្បាស់លាស់ ហេតុដូច្នេះហើយ វានឹងបង្ហាញ រយៈចម្ងាយ មិនប្រក្រតី ជួនកាល មនុស្សនៅជិត គ្នាសោះអាច បង្ហាញដល់ 3 គីឡូមែត្រ ក៏ថាបាន។

  • ដោយ: Meng
  • 8:31 AM, 12 November
  • ប្រភព: Facebook
  • Tag: ចំណេះដឹងទូទៅ