Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

David Beckham ​បាន​​ប្រើ​​ទំព័រ​​ផ្លូវការ Instagram របស់​ក្រុម​ Manchester United ដើម្បី​រំឭក​អនុស្សាវរីយ៍​ចាស់​ៗ​ជាមួយ​មិត្ត​រួម​ក្រុម និង​ដៃ​គូ​របស់​ខ្លួន ដែល​ជា​អតីត​តារា​​ល្បីៗ មុន​នឹង​ប្រកួត​ធំ​ប្រមូល​ផ្ដុំ​ដោយ​អតីត​ជើង​ខ្លាំង​​នៅ​កីឡដ្ឋាន Old Trafford នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

​​​ការ​ប្រកួត​នៅ​ Old Trafford ដែល​ធ្វើ​ឡើង​​សម្រាប់​​អង្គការ​ UNICEF​ ​ដើម្បី​ជួយ​ដល់​កុមារ​នេះ ​នឹង​​ឃើញ​លោក​ Sir Alex Ferguson ​ដឹក​នាំ​ក្រុម​ Beckham ជាមួយ​តារា​ល្បី​ៗ​របស់​អង់គ្លេស និង​អៀរឡង់ លេង​ទល់​នឹង​ក្រុម​ Rest of the World XI ​​ដែល​ដឹក​នាំ​ដោយ​លោក​ Carlo Ancelotti ​នៅ​ចុង​សប្ដាហ៍​នេះ។

 

Beckham បាន​ប្រើ​ប្រាស់​ Instagram របស់​ក្រុម​ Man Utd និយាយ​ពី​ Zinedine Zidane, Ryan Giggs, Cafu, Ronaldinho ​នឹង​អតីត​តារា​ឆ្នើម​មួយ​ចំនួន​ទៀត។ ​សូម​មើល​ការ​លើក​ឡើង​របស់​បុរស​សង្ហា​វ័យ​៤០​ឆ្នាំ​ខាង​ក្រោម៖

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

“Zinedine Zidane គឺជា​​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​ធ្លាប់​លេង​ក្នុង​ការ​ប្រកួត។ ពេល​ចុង​ក្រោយ ដែល​ខ្ញុំ​ឃើញ​គាត់​លេង កាល​ខ្ញុំ​នៅ​ Old Trafford គាត់​​ជា​កីឡាករ​ម្នាក់​ ដែល​លេង​បាន​ល្អ​បំផុត​មិន​ធ្លាប់​ឃើញ។ គាត់​ជា​ហេតុ​ផល​មួយ ដែល​​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​នៅ​ថ្ងៃ​សៅរ៍”។

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

“ពេល​ខ្ញុំ​មើល​ Giggsy ​លេង​កាល​នៅ​ក្មេង គាត់​ពិត​ជា​មាន​អ្វី​ពិសេស។ មិន​ថា​គាត់​លេង​នៅ​ឈុត​ B, ឈុត​ A ឈុត​បម្រុង គាត់​​នៅ​តែ​ល្អ។ ជា​កីឡាករ​ Man Utd ដ៏​អស្ចារ្យ​ម្នាក់”។

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

“សួស្ដី! ខ្ញុំ​នឹង​និយាយ​ខ្លះៗ ពី​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ថ្ងៃ​សៅរ៍​ដែរ។ ដំបូង​​គេ​គឺ Cafu។ កីឡាករ​ដ៏​អស្ចារ្យ! ជា​ប្រធាន​ក្រុម​​លេង​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​៣​​ដង​ជាប់ៗ​គ្នា។ បាន​លេង​ជាមួយ​កីឡាករ​កម្រិត​កំពូល​ដូច​គាត់ ពិត​ជា​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ។ គាត់​និយាយ​ ពិត​ជា​គួរ​ឲ្យ​គោរព​ណាស់”។

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

“មាន​ពេល​មួយ ដែល​ Ronaldinho ​នៅ​ Barcelona ដែល​គាត់​មិន​អាច​លេង​បាន គាត់​ត្រូវ​សម្រាក តែ​គាត់​តែង​តែ​ញញឹម​លើ​មុខ គាត់​​មាន​ទេពកោសល្យ​អស្ចារ្យ​ជាមួយ​បាល់។ ខ្ញុំ​ស្រលាញ់​បាល់ទាត់​ប្រេស៊ីល ហើយ​គាត់​ជា​កីឡាករ​ម្នាក់ ដែល​ធ្លាប់​លេង​ល្អ​បំផុត​ពី​ប្រទេស​នោះ”៕

 

​តារាង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​​លេង​នៅ​ថ្ងៃ​សៅរ៍៖

 

Beckham រំឭក​អនុស្សាវរីយ៍​ចាស់​ៗ ​មុន​ប៉ះ​អតីត​ជើង​ខ្លាំង​ៗ​នៅ​ Old Trafford ​ថ្ងៃ​សៅរ៍

 

-ចុចអាន៖ Beckham ​លេង​ប្រកួត​ទី​៤ ជាមួយ​ក្មេងៗ​នៅ​អាហ្សង់ទីន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail