គណៈកម្មការទី២ នៃរដ្ឋសភានិងក្រសួងសេដ្ឋកិច្ច ប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦ – នីតា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ គណៈកម្មការទី២ នៃរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំជួបប្រជុំពិនិត្យលើ សេចក្តីព្រាងច្បា់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះក្រោមអធិបតីភាព លោក ជាម យៀម ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងមានការចូលរួមពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត ដែលរៀបចំឡើងនៅរដ្ឋសភាជាតិ ដើម្បីពិនិត្យ និងពិភាក្សា ឈានដល់ការដាក់ជូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ននៅពេលដ៏ខ្លីខាងមុននេះ។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានគណៈរដ្ឋមន្ត្រី បើកិច្ចប្រជុំពិភាក្សា និងអនុម័ត។ នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកា សរុបក្នុងរង្វង់ទឹកប្រាក់១៧ ៤៦២ ៤៧៧លានរៀល ដែលចំនួននេះ មានកំណើន១៦,១ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៥ ស្មើនឹង២១,៣១ភាគរយ នៃផលិតផលក្នុងស្រុក៕

122511_n