នគរបាលបន្ទាយមានជ័យ​បង្ហាញ​មុខ​ក្រុម​ជនសង្ស័យ ​ដែលកាប់​ភាគី​ម្ខាង​ដាច់ដៃ​ – វិសាល

បន្ទាយមានជ័យ៖ កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​សិរី​សោភ័ណ បានចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ប្រុសស្រីចំនួន៩នាក់ (​ស្រី​៣​នាក់​) ដែលកាប់យុវជនម្នាក់ដាច់ដៃ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នៅ​ចំណុច​ខាងត្បូង​ស្ពាន​សែ​សិន សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យកន្លង​ទៅ​នេះ ត្រូវបានសមត្ថកិច្ច ឃាត់បាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ជនដៃដល់ក្នុងអំពើហឹង្សានេះ ឈ្មោះឡេង ស៊ីណូ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី (ជាអ្នកកាប់នឹងដាវសាម៉ារ៉ៃ) និង ឈ្មោះ សែត លាបហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ជាអ្នកជិៈម៉ូតូ (មានកាន់ដាវសាម៉ារ៉ៃ១ដែរ) និងប្រុសស្រី៧នាក់ជាអ្នករួមគំនិត ជាមួយជនសង្ស័យ ដែលរស់នៅក្រុង សិរីសោភ័ណ និងរស់នៅស្រុកមង្គលបូរី។  ជា​មួ​​យ​នឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ដាវ​សា​មូ​រ៉ៃ​១ ដែល​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ផង​ដែរ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រុសស្រីទាំង៩នាក់ បានឆ្លើយសារភាពកំហុសខ្លួន បានប្រព្រឹត្តករណីកាប់ដាច់ដៃ ទៅលើ ជនរងគ្រោះខាងលើនេះមែន។ បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕MSP-01MSP-02 MSP-03