ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល – សោភា

រាជធានីភ្នំពេញ៖  កាលពី​ថ្ងៃ​ទី​១០ ​ខែវិច្ឆិកា ឆ្នាំ​​២០១៥ លោក ហ្ស​ង់​​ក្លូ​ដ ពាំ​បឹ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បានបំពាក់​គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នឺរ ​(La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ​ជូន​ដល់​លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្ថានទូត​បារាំង​ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ រួម​ទាំង​សហសេវិក​របស់​លោកស្រី​ មក​ពី​តុលាការ​កំពូល និង​ក្រុម​គ្រួសារ​លោកស្រី​ផង​ដែរ​ ។

​ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​ បាន​រំឭក​ពី​ដំណើរ​ជីវិត​ដ៏​គួរឱ្យ​​ចាប់អារម្មណ៍​របស់​លោកស្រី គិ​ម ស​ត្ថា​វី ក្នុង​វិស័យ​ច្បាប់​ និង​យុត្តិធម៌​ ។

ការ​បំពាក់​គ្រឿង​ឥស្សរិយយ​ស​ជូន​លោកស្រី​នៅ​ពេល​នេះ​ គឺជា​ការ​បង្ហាញ​ពី​ការ​ទទួលស្គាល់​របស់​ប្រទេស​បារាំង​ចំពោះ​លោកស្រី​ ដែល​ជា​អ្នក​ច្បាប់​និង​ជា​ស្ត្រី​មួយ​រូប​ប្រកបដោយ​ចរិយា​ធម៌​ និង​ចំណេះដឹង​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ហើយ​សកម្មភាព​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​៕MG_01MG_02