គ្រោះថ្នាក់​ចរាចរណ៍ ​នៅថ្ងៃទី១១ ខែវិច្ឆិកា​ ស្លាប់៣ របួស៨ – សណ្តាប់

រាជធានីភ្នំពេញ៖ ហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅក្នុងថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ម្សិល​មិញ​នេះ មាន​ចំនួន ៧លើក ​យប់ ​៤លើក​ បណ្តាល​ឲ្យមនុស្ស ៣នាក់បានស្លាប់ ​(​ប្រុស) របួសធ្ងន់៤​នាក់​(​ប្រុស​), របួសស្រាល ៤​នាក់​(​ប្រុស​)។នេះបើយោងតាមរបាយការណ៍របស់ស្នងការ​នគរបាលជាតិ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៧លើក​នេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ១៣​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង។

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់127346_o