ព្រះមហាក្សត្រ​កម្ពុជា យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ – នីតា

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោងជាង ៤ ល្ងាច ថ្ងៃទី​១១​វិច្ឆិកា​ បានយាង​ពន្លត់ភ្លើង​ជ័យ នៅ​វិមានឯករាជ្យ។

ភ្លើង​ជ័យ ត្រូវបាន​ព្រះករុណា បាន​ប្រទាន​ភ្លើង​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ក្នុងការ​ប្រារព្ធ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥)។

ព្រះរាជពិធីពន្លត់ទានជ័យនេះ ក៏មានការអញ្ជើញចូលរួមពី លោក សាយ ឈុំ, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជ ការសិស្សិ និស្សិត ព្រមទាំងយុវជនជាច្រើនរូបផ្សេងទៀត៕

ព្រះមហាក្សត្រ107