ព្រោះតែលុយ និងលាភសក្ការៈ ធ្វើអោយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តរតនគិរី ខ្វាក់ភ្នែក មើលមិនឃើញក្បួនដឹកជញ្ជូនឈើ បានត្រឹមលាដៃយកលុយ

​ខេត្តរតនគិរី : ក្បួន​ម៉ូតូ​ដឹកឈើ​ប្រណីត ប្រភេទ​ធ្នុង រាប់រយ​គ្រឿង បាន​សម្រុក​ដឹកជញ្ជូន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយចំនួន​ដូចជា​ច្រក​ផាស តាម​ហៅ​ច្រក​អូរ​ សា​ថី ច្រក​តា​ង៉ា និង​ច្រក​ភូមិ​ចង ស្ថិតក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ដែល​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​អណ្តូង​មាស ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តែម្តង បាន​អនុញ្ញាតិ និង​ជួយ​អន្តរាគមន៍ សម្របសម្រួល​។​

​ជាក់ស្តែង​នៅវេលា​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ម៉ូតូ​ដឹកឈើ​មិនតិចជាង​២០០​គ្រឿង​ទេ​ដែល​កំពុង​សម្រុក​ដឹក​ទាំងប្រុស ទាំងស្រី ជា​អ្នកបើកបរ​ម៉ូតូ​ដឹកឈើ​ប្រណីត​ចេញពី​បណ្តា​ស្រុក​ដូចជា ស្រុក​វើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង​។ ហើយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការកៅស៊ូ របស់​ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ និង​ក្រុមហ៊ុន​ហ៊​ង​អាង​ម៉ាង​យ៉ាង​អណ្តូង​មាស រួមទាំង​ចូលមក​ទីរួមស្រុក​អណ្តូង​មាស​កាត់​តាម​មុខ​ទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ស្រុក អធិការដ្ឋាន​ស្រុក​សិ​ករង​ស្រុក និង​សាលាស្រុក​អណ្តូង​មាស​ផងដែរ មិនមាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ​។​

​យោងតាម​ប្រភពពី​អ្នកដឹកឈើ​តាម​ម៉ូតូ​នោះបាន​ប្រាប់ថា ពេល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាងលើ​នោះ​មាន​សមត្ថកិច្ច​ ជាច្រើន​ស្ថាប័ន​រួមមាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ និង​យោធា​ជាពិសេស រដ្ឋបាល​ព្រៃឈើ​ចាំ​ទារលុយ​ពី​អ្នកដឹកឈើ​ទាំ​អស់នោះ ហើយ​រួមទាំង​អ្នកកាសែត និង​អង្គការ​ជជុះ​ជាច្រើន​ទៀតផង​ដែរ​។ នៅក្នុង​ខេត្តរតនគិរី​នេះ គេ​តែងតែ​សង្កេតឃើញ​សមត្ថកិច្ច​បង្ក្រាប​តែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ រថយន្ត​ណា​ដែល​ខូច ដូចជា​បែក​កង់ ឬ​ក្រឡាប់​ទៅមុខ​លែងរួច និង​រថយន្ត ឬ​ម៉ូតូ​ណា​ដែល​មិនបាន​បង់លុយ​ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់​ឲ្យ​ប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​ខាងលើនេះ មិនមាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ហ៊ាន​ចេញមុខ​បកស្រាយ​ពី​ករណី​ខាងលើនេះ​បាន​នៅឡើយ​នោះទេ​៕  ស្រស់ ស្រពោន

ព្រោះតែលុយ និងលាភសក្ការៈ ធ្វើអោយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តរតនគិរី ខ្វាក់ភ្នែក មើលមិនឃើញក្បួនដឹកជញ្ជូនឈើ បានត្រឹមលាដៃយកលុយ ព្រោះតែលុយ និងលាភសក្ការៈ ធ្វើអោយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តរតនគិរី ខ្វាក់ភ្នែក មើលមិនឃើញក្បួនដឹកជញ្ជូនឈើ បានត្រឹមលាដៃយកលុយ