ខណៈ​នេះ​នៅ​​ផ្លូវ២៧១​ចាប់ពី​កែង​ផ្លូវ២៧១និង៣៧១រហូត​ជិត​ដល់​​មុខវត្តសន្សំកុសល​កំពុង​​ស្ទះចរាចរណ៍

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានដឹង​ថា ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ​៧២១​ចាប់​ពី​​ចំណុច​កែងផ្លូវ២៧១​និង៣៧១​រហូត​​ជិត​ដល់​​​មុខ​វត្តសន្សំកុសល​​កំពុង​​កក​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង​ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​កកស្ទះ​ចរាចរណ៍​ខាងលើ​នេះ គិត​ត្រឹម​ម៉ោង៨​ព្រឹក​ថ្ងៃ​ទី១២ វិច្ឆិកា នេះ មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ជួយ​អន្តរាគមន៍​នោះ​ដែរ ៕