ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី


ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី

ប្រធានាធិបតី​មីយ៉ាន់ម៉ា​ លោក​ ថេន សេន បាន​អបអរ​សាទរ​ដល់​គណបក្ស​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ​ពី​ភាព​ជោគ​ជ័យ​​​​​ក្នុង​ការ​បោះ​ឆ្នោត។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​លោក​ ថេន សេន បាន​ប្រាប់​ទៅ​សារព័ត៌មាន BBC។

 

ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី
 

លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​​​ កៅអី​ប្រហែល​៤៧​​ភាគ​រយ​ត្រូវ​បាន​ប្រកាស ហើយ​​មក​ទល់​ពេល​នេះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ​​បាន​​​នាំ​មុខ​​​សំឡេង​ឆ្នោត​ជាង​៩០​ភាគ​រយ​ហើយ។

 

ជា​មួយ​គ្នា​នេះ​អ្នក​ស្រីអ៊ុងសាន ស៊ូជី​ បាន​សរសេរ​សំណើ​សុំ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​​រដ្ឋាភិបាល​​​​​​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​​សម្រុះ​សម្រួល​ជាតិ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល លោក U Ye Htut ​ឲ្យ​ដឹង​ថា​ជំនួប​ប្រជុំ​អាច​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​​បោះ​ឆ្នោត​​​បញ្ចប់​​បាន​ចេញ​ប្រកាស។

 

​​​​ លោក U Ye Htut អ្នក​នាំ​ពាក្យ​បាន​បន្ត​ទៀត​ថា​ នឹង​​មិន​​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​សម្រេច​​​នោះ​ទេ។

 

ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី
 

មក​ទល់​ពេល​នេះ​សម្រាប់​​គណបក្ស​សាមគ្គី​សហភាព​ និង​ការ​អភិវឌ្ឍ របស់​​​​រដ្ឋាភិបាល​យោធា​ប្រទេស​មីយ៉ាន់ម៉ា​​បច្ចុប្បន្ន​​បាន​ទទួល​​​​​សំឡេង​កៅអី​​​​ចំនួន​៥​ភាគ​រយ។ សំឡេង​​កៅអី​១​ភាគ​៤​​​គឺ​​ត្រូវ​បម្រុង​ទុក​សម្រាប់​រដ្ឋាភិបាល​យោធា៕

 

ចុចអាន៖ គណបក្ស​លោក​ស្រីអ៊ុងសាន ស៊ូជី ឈ្នះ​​​ជាង ៧០%

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​