​ចិន​ និង​ថៃ​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​ផ្លូវ​អាកាស​លើក​ទី​១​

​ប៉េកាំង​៖ ក​ងទ័​ព​អាកាស​របស់​ប្រទេស​ថៃ​ និង​កង​ទ័ព​អាកាសរបស់​ប្រទេស​ចិន ​នឹង​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធយោធា​មួយ​នៅ​ក្នុង​ខែវិ​ច្ឆិកា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ចិន​នៅ​ថ្ងៃពុធ​ម្សិលមិញ ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងបង្កើន​ទំនាក់​ទំនង​នៃ​កង​ទ័ព​របស់​ប្រទេស​ទាំងពីរ​។​ សមយុទ្ធ​យោធា​ដែល​​រៀប​ចំ​ដោយ​ប្រទេស​ថៃ ក្រោម​ឈ្មោះ​ថា ​Falcon ​Strike ​2015 ​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆកា ​ដោយ​យកទីតាំងទ័​ពអាកាស​របស់ប្រទេស​ថៃ​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់។
​ចិន​ និង​ថៃ​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​ផ្លូវ​អាកាស​លើក​ទី​១​
​ការ​ពង្រឹងទំនាក់​ទំនង​ផ្នែក​​យោធា និង​ផ្នែកនយោបាយ​សេដ្ឋកិច្ច​របស់ចិន នឹង​ប្រទេស​សមាជិកអាស៊ាន កំពុង​តែ​ក្លាយ​​ជាប្រធានបទ​មួយ​សម្រា​ប់​អ្នកវិ​ភាគ​ផ្សេងៗ ​ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែលមាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក ​និង​ចិន បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ពី​កិច្ច​ប្រជុំ​នោះ។ 
ការ​មិនអាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បាន ដោយ​សារ​តែ​គណៈ​ប្រតិភូ​នៃ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​ស​មាជិកអាស៊ាន​មិន​អាច​សម្រេចកិច្ច​ព្រម​ព្រៀង ​ថា​គួរ​តែ​ដាក់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​សេចក្តី​ប្រកាស​នៃ​លទ្ធផល​នៃ​កិច្ច​ប្រជុំនេះ​ ឬ​យ៉ាង​ណា៕ ​ 

TheMinute‬