រឿងមួយចំនួនដែលភរិយាត្រូវប្រឈមមុខក្រោយពេល​រៀបការបាន ១ថ្ងៃ

ជាធម្មតា ថ្ងៃទី ១ បន្ទាប់​ពីរៀបការ​រួច ភរិយាតែ​ងតែមាន​ភាពភ័យខ្លាច។ នាងត្រូវ​អនុវត្តតាម​ទំនៀមទម្លាប់​ប្រពៃណីជា​ច្រើន ហើយ​អ្វីដែល​គួរឲ្យចាប់អារម្មណ៏​ជាងគេគឺ នៅពេល​នាង​ត្រូវ​បាន​ណែនាំឲ្យ​គ្រួសារ​ថ្មីបាន​ស្គាល់។
គេនិយាយ​ថា អាពាហ៏ពិពាហ៏ គឺជា​ឋានសួគ៌សម្រាប់មនុស្សពីរនាក់។ នៅពេលភរិយាត្រូវ​បានស្វាគមន៏​ដោយអ្នកផ្ទះ​ខាងស្វាមី​របស់នាង​រួច នាង​ត្រូវផ្លាស់ប្តូរ​ច្រើន ដើម្បី​ស៊ាំនឹង​ជីវិត​រស់នៅ​ថ្មី។ ជីវិតថ្មីមួយនេះ​ពិតជាគួរឲ្យ​ចាប់អារម្មណ៏ នាងត្រូវ​មានកិច្ចការ​ជាច្រើន​ត្រូវធ្វើ​ជាលើកដំបូង។
 
រឿងមួយចំនួនដែលភរិយាត្រូវប្រឈមមុខក្រោយពេល​រៀបការបាន ១ថ្ងៃ
ខាងក្រោមនេះជារឿងរ៉ាវមួយ​ចំនួន​ដែលភរិយារៀបការ​រួចធ្លាប់​បាន​ប្រឈមមុខ។ ប្រសិនបើអ្នក​ជិតនឹង​រៀបការ អ្នកគួរតែ​មើលរឿងរ៉ាវ​ទាំងនេះ ដែលនឹង​ត្រូវប្រឈមមុខ​នឹងថ្ងៃទី ១ក្រោយ​ពេលរៀប​ការ​រួច។
ត្រៀមខ្លួន​នឹងប្រឈមមុខ​ការផ្លាស់​ប្តូរ​ជាច្រើន និងចាប់ផ្តើមជីវិតថ្មី៖
ពេលវេលា​ដែលត្រូវ​ភ្ញាក់ពីគេង
រឿងមួយដែល​ភរិយាព្រួយបារម្ភ​នៅថ្ងៃទី ១បន្ទាប់​ពីរៀបការ​រួចគឺ នាង​ខ្លាចថា នាងគេង​លក់​ជ្រុល។ យល់ល្អ​ត្រូវក្រោកពីគេង​ឲ្យបាន​ទៀង និង​ត្រៀមខ្លួន​សម្លឹង​គ្រប់យ៉ាង​ដែលអ្នក​នឹង​ប្រឈម​មុខ។

សម្លៀក​បំពាក់
អ្នកមិនអាច​សម្រេច​ចិត្តថា​តើ ត្រូវស្លៀកខោ​អាវមួយ​ណា។ បើទោះបីជា គេមានទូរ​ខោអាវពេញ​ទៅដោយខោអាងថ្មីៗ​ក៏ដោយ។
អាហារ​ថ្ងៃដំបូង
អ្នកត្រូវចម្អិនអាហារ​ថ្ងៃដំបូង​សម្រាប់គ្រួសារទាំង​មូល ដូច្នេះពួកគេ​នឹងវាយ​តម្លៃអ្នក។ ភាពភ័យខ្លាច​នេះធ្វើឲ្យអ្នក​បាត់បង់​ទំនុកចិត្ត។ ដូច្នេះត្រូវចេះអត់ធ្មត់ ហើយ​បង្ហាញ​ស្នាដៃ​មេផ្ទះ​របស់អ្នក​ឲ្យសាច់ថ្លៃ​បាន​ឃើញ។
សាច់ថ្លៃ
រាល់កូនប្រសារស្រី​ទាំងអស់តែងតែចង់ឲ្យ​ខាងសាច់​ថ្លៃស្រឡាញ់ និង​ចូលចិត្ត​នាង។ អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ត្រូវធ្វើជា​ខ្លួនអ្នក ហើយ​បង្ហាញឲ្យពួកគេ​បានដឹងថា អ្នកជា​ភរិយា​របស់​កូន​ប្រុស​គេ។
អ្នកនឹកក្រុមគ្រួសារ​របស់អ្នក
រឿងមួយដែល​មនុស្សស្រី​រៀបការ​រួចក្នុង​ថ្ងៃទី ១តែងតែ​សង្ឃឹមចង់ជួប​ក្រុមគ្រួសារ​របស់​នាង​ឆាប់ៗ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងមួយចំនួនដែលភរិយាត្រូវប្រឈមមុខក្រោយពេល​រៀបការបាន ១ថ្ងៃ