​ហេតុផល ៤​យ៉ាង​ដែល​ថា​ផ្លែឈើ​ជួយ​ជំរុញ​ផលិតភាព​ការងារ​ក្នុង​ការិយាល័យ​

​ហេតុផល ៤​យ៉ាង​ដែល​ថា​ផ្លែឈើ​ជួយ​ជំរុញ​ផលិតភាព​ការងារ​ក្នុង​ការិយាល័យ​

​ការថែរក្សា​បុគ្គលិក​ឱ្យមាន​សុខភាព​ល្អ និង​សប្បាយ​ចិត្ត​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ប្រាកដ​ថា​ពួកគេ​នឹង​បង្កើន​ផលិតភាព​ការងារ​នៅ​កន្លែង​ធ្វើការ​បាន​។ ​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​នោះ​គឺ​ការបញ្ចូល​ផ្លែ​ឈើ​ទៅ​ក្នុង​ការិយាល័យ​ធ្វើការ​របស់​ពួកគេ​។ ផ្លែ​ឈើ​នៅ​ក្នុង​ការិយាល័យ​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បុគ្គលិក និង​សេចក្តីសុខ​របស់​ពួកគេ ព្រមទាំង​ធ្វើឱ្យ​មាន​អារម្មណ៍​ចង់​ធ្វើការ និង​រីករាយ​ក្នុង​ការជំរុញ​ដល់​ផលិតផល​ការងារ និង​ធ្វើការ​បាន​យ៉ាង​ប្រសិទ្ធ  ភាព​។

​ផ្លែឈើ​ក៏​ជួយ​ពង្រឹង​ដល់​ការចងចាំ និង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ ដូច្នេះ អាច​ជួយ​ពង្រឹង​ដល់​សុខភាព​ទូទៅ​របស់​ក្រុមការងារ កាត់បន្ថយ​ការកើត​ជំងឺ​មិន​ចង់​ធ្វើការ និង​អវត្តមាន​បាន​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ញ៉ាំ​ផ្លែឈើ​ក្នុង​ការិយាល័យ និង​របៀប​ដែល​វា​អាច​បង្កើន​ផលិតផល​ការងារ​ដល់​បុគ្គលិក​នីមួយៗ​។​

មាន​អារម្មណ៍ល្អ​
ផ្លែឈើ​គឺជា​របស់​ដែល​ងាយស្រួល​ញ៉ាំ អាច​បង្ការ​អារម្មណ៍​ស្មុគស្មាញ​បាន​ល្អ​ជាង​ការ​ញ៉ាំ​អាហារ​កែច្នៃ​ផ្សេងៗ​។ ផ្លែឈើ​ពោរពេញ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ ហើយក៏​ជា​អាហារ​ជួយ​ឱ្យ​អារម្មណ៍ល្អ និង​សប្បាយ​ចិត្ត​ផងដែរ​។

បង្កើន​អារម្មណ៍​ប្រុងប្រយ័ត្ន​
ជាមួយនឹង​វីតាមីន និង​ជាតិ​រ៉ែ​ទាំងអស់​របស់​ផ្លែឈើ វា​ពិតជា​គ្មាន​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ថា វា​អាច​បង្កើន​សកម្មភាពរ​បស់​ខួរក្បាល​ភ្លាមៗ និង​ជំរុញ​ដល់​ការប្រុងប្រយ័ត្ន​។

ថាមពល​
អាហារ​កែច្នៃ​ភាគ​ច្រើន​អាច​ឱ្យ​មាន​ថាមពល​បាន​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ថាមពល​បែប​ធម្មជាតិ​ដែល​មាន​ក្នុង​ផ្លែឈើ​នឹង​ជួយ​បង្កើន​ថាមពល​ដល់​បុគ្គល ខណៈពេល​ដែល​វា​អាច​ជួយ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ទៀត​។

ផលិតភាព​ការងារ​
កាលណា​មាន​អារម្មណ៍​ល្អ ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​ថាមពល​តាម​បែប​ធម្មជាតិ វា​នឹង​ជួយ​បង្កើន​ផលិតផល​ភាព​ការងារ និង​ការងារ​កាន់តែ​ច្បាស់​លាស់​នៅ​កន្លែងធ្វើការ​តែម្តង​។ វា​អាច​លុបបំបាត់​អាការៈ​កោងកាច និង​ឆេវឆាវ​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​ផ្លែឈើ​ស្រស់ៗ​ញ៉ាំ​ក្នុង​ការិយាល័យ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។