សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រាប់​ឪឡឹក​លេង តើ​មាន​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ដែរ​ទេ​?

សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រាប់​ឪឡឹក​លេង តើ​មាន​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ដែរ​ទេ​?

​ធម្មតា​គ្រាប់​ឪឡឹក​ធ្លាប់តែ​ជា​អាហារសម្រន់​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​យើង​។ ខ្ញុំ​ធ្លាប់​ចាំ​ថា នៅ​ពេល​ខ្ញុំ​ញ៉ាំ​ផ្លែ​ឪឡឹក ខ្ញុំ​តែងតែ​មិន​ភ្លេច​ទេ​ក្នុង​ការ​ខ្ជាក់​គ្រាប់​របស់​វា​ចេញ ព្រោះ​ខ្ញុំ​ខ្លាច​ពេល​លេប​គ្រាប់​ឪឡឹក​ចូលទៅ វា​នឹង​ដុះ​ដើម​ឪឡឹក​ក្នុង​ពោះ​។ ប៉ុន្តែ​រឿង​នេះ​មិន​កើតឡើង​ម្តង​ទៀត​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​បាន​ញ៉ាំ​គ្រាប់​ឪឡឹក​ទាំង​ឆៅ​ចូល​ក្នុង​ពោះ​ដែរ​។

​គ្រាប់​ឪឡឹក​គឺជា​អាហារសម្រន់​មួយ​ប្រភេទ​ដែល​មាន​ជាតិ​ស័ង្គសី​ខ្ពស់ ព្រមទាំង​អាច​សម្របសម្រួល​ដល់​អង់ស៊ីម​ច្រើនជាង ១០០​ប្រភេទ​ខុសៗ​គ្នា​ក្នុង​រាងកាយ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ជា​អកុសល ជាតិ​រ៉ែ​មួយ​នេះ​មិន​ត្រូវ​បាន​រក្សាទុក​ក្នុង​រាងកាយ​រយៈពេល​យូរ​ទេ ដូច្នេះ​ដើម្បី​ទទួលបាន​ជាតិ​ស័ង្គសី​ច្រើន អ្នក​គួរតែ​ញ៉ាំ​គ្រាប់​ឪឡឹក​ឱ្យបាន​រាល់ថ្ងៃ​។

​គ្រាប់​ឪឡឹក​ក៏​មាន​អាស៊ីតអាមីណេ​ប្រភេទ Arginine ខ្ពស់​ដែរ សម្រាប់​សម្របសម្រួល​ដល់​សម្ពាធ​ឈាម និង​ព្យាបាល​ជំងឺ​សរសៃឈាម​ខួរក្បាល​។ វា​ក៏​សម្បូរ​ជាតិ​វីតាមីន B, Niacin ព្រមទាំង​ម៉ាញ៉េស្យូម​ផង   ដែរ​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។