សញ្ញា​ដែល​គិត​ថា​អ្នក​មាន​បញ្ហា​ពោះវៀន​លូន​ចូលគ្នា​

សញ្ញា​ដែល​គិត​ថា​អ្នក​មាន​បញ្ហា​ពោះវៀន​លូន​ចូលគ្នា​

​ក្មេង​
​រោគសញ្ញា​ដំបូង​គេ​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​អាច​កើតឡើង​ភ្លាមៗ​លើ​ទារក​ទើប​នឹង​កើត ដោយ​យើង​សម្គាល់​ដឹង តាមរយៈ ពួកគេ​យំ​ខ្លាំង​ដោយសារ​ឈឺ​ពោះ​។ ទារក​ដែល​ឈឺពោះ​ប្រហែល​ជា​ច្បត់​ជង្គង់​ពួកគេ​អឹបនឹង​ទ្រូង​នៅពេ​លយំ​។ ការឈឺចាប់​របស់​ជំងឺ​ពោះវៀន​លូន​អាចមាន​បាត់ៗ ជាធម្មតា​គឺ ១៥ ទៅ​២០​នាទី​ដំបូង​។ ចំនួន​ដង​នៃ​ការឈឺចាប់​ចុងក្រោយ​គឺ​គឺ​យូរ​ជាងគេ និង​កើតឡើង​ច្រើន​ដង​ទៀត    ផង​។

សញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា​៖
•​    ​លាមក​លាយ​ឈាម និង​សម្បោរ​
•​    ​ក្អួត​
•​    ​មាន​ដុំ​នៅ​ពោះ​
•​    ​ល្ហិតល្ហៃ​
 

​សញ្ញា​មិនសូវ​កើត​មាន​ដូចជា​៖
•​    ​រាក​រូស​
•​    ​ក្តៅខ្លួន​
•​    ​ទល់​លាមក​

ទារក​ទើបនឹង​កើត​ខ្លះ​មិន​មាន​ការឈឺចាប់​ជាក់ស្តែង មិន​មាន​ឈាម​តាម​លាមក ឬ​ដុំ​នៅ​ពោះ​ដែរ​។ ក្មេង​ធំៗ​ខ្លះ​ឈឺពោះ តែ​គ្មាន​សញ្ញា​អ្វី​ផ្សេង​ឡើយ​។​

មនុស្ស​ធំ​
ដោយសារ​តែ​ជំងឺ​ពោះវៀន​លូន​កម្រ​កើត​លើ​មនុស្ស​ធំ ហើយ​រោគសញ្ញា​របស់​វា​មិនសូវ​ពិសេស​នោះ វា​ពិតជា​ពិបាក​នឹង​កត់សម្គាល់​ខ្លាំងណាស់​។ ការ​ឈឺពោះ​គឺជា​សញ្ញា​ដ៏​ចំបង​ជាង​គេ​បំផុត បន្ទាប់​មក​ចង្អោរ ក្អួត និង​រាករូស​។

ជំងឺ​ពោះវៀន​លូន​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ​។ បើសិន​ជា​អ្នក ឬ​កូន​កើត​មាន​រោគសញ្ញា​ខាងលើ ចូរ​ស្វែងរក​សេវា​ព្យាបាល​ភ្លាមៗ​ទៅ​។
​ចំពោះ​ទារក​វិញ ចូរ​ចាំ​ថា រោគសញ្ញា​នៃ​ការឈឺចាប់ និង​សញ្ញា​បន្ថែមទៀត​មានដូចជា ច្បត់​ជង្គង់​ផ្អឹប​នឹងទ្រូង​នៅពេ​លយំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។