រោគសញ្ញា​ជំងឺមហារីក​តម្រងនោម​

រោគសញ្ញា​ជំងឺមហារីក​តម្រងនោម​

​ជំងឺមហារីក​តម្រងនោម​កម្រ​បង្ក​ជា​រោគសញ្ញា​ណាស់ ជាពិសេស​នៅ​ដំណាក់កាល​ដំបូង​តែម្តង​។ ចំពោះ​ដំណាក់កាល​ចុងក្រោយ​ហើយ​នោះ សញ្ញា​របស់​វា​អាច​នឹង​មាន​ដូចជា​៖

  • ​មាន​ឈាម​ក្នុង​ទឹកនោម ដែល​វា​មាន​ពណ៌​ផ្កា​ឈូកក្រហម ឬ​ដូច​ទឹកក្រូច​កូកាកូឡា​
  • ​ឈឺ​ខ្នង​នៅត្រង់​ក្រោម​ឆ្អឹងជំនី​ដែល​មិន​ព្រម​បាត់​ទៅ​វិញ​
  • ​ស្រក​ទម្ងន់​
  • ​អស់កម្លាំង​
  • ​ក្តៅខ្លួន ដោយ​ម្តង​ក្តៅ​ម្តង​បាត់​

​ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​មាន​រោគសញ្ញា​ដូច​ខាងលើ​ជាប់​រហូត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។