លោក​ហ៊ុន សែន លេង​ធ្ងន់ ហៅ​លោក​សម រង្ស៊ី​ថា “កូន​អាក្បត់​ជាតិ” និង​ទម្លាយ​សារ​សំ​ទោស

លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ កាល​​ពី​ពាក់​​កណ្តាល​​យប់ឆ្លង​ចូល​ថ្ងៃ​ទី១២ វិច្ឆិកា​នេះ បាន​បញ្ចេញ​​សារ​​នយោបាយ​​សំខាន់​ពីរ​​ឆ្លើយ​​តប​​ទៅ​​កាន់​​លោក សម រង្ស៊ី ​ប្រធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​​ពី​​មេបក្ស​​ប្រឆាំង​​រូប​​នេះ បាន​​ប្រៀប​​ធៀប​​ការ​​បោះ​​ឆ្នោត​​នៅ​​ភូមា ទៅ​​នឹង​កម្ពុជា ហើយ​ថា​​គណបក្ស​​ប្រឆាំង​​របស់​​លោក​នឹង​ឈ្នះឆ្នោត​នៅ​ឆ្នាំ​​២០១៨​​ខាង​មុខ។  ក្រៅពី នោះ​ លោក សម រង្ស៊ី ក៏​បាន​អំពាវ​នាវ​​ឱ្យ​​លោក​​នាយក​រដ្្ឋ​មន្ត្រី​ហ៊ុន សែន​​ចុះចេញ​ពី​តំណែង​ដោយ​សន្តិ​វិធី​ផង​ដែរ។​ ជា​ការ​​​ឆ្លើយ​​​តប​​​លោក​​នាយក​​​រដ្ឋ​​មន្ត្រី​ និង​​ជា​​ប្រធាន​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា បាន​​ហៅ​​លោក សម រង្ស៊ី ជា​"​​កូនអាក្បត់​ជាតិ"។ ក្រៅ​ពីនោះ​​សារ​​សុំទោស​​របស់​លោក សម រង្ស៊ី ក៏​​ត្រូវ​​ទម្លាយ​​ជា​សាធារណៈ​​ផង​​ដែរ​។