១១​ថ្ងៃ គជប​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង បាន​ជាង ១៥.០០០ នាក់​

ភ្នំពេញ: ​គជប បានប្រកាសថា គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១៥ គជប បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ បាន​ចំនួន ១៥.០១២ នាក់ ត្រូវជា ៤៦,១៥% នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប៉ាន់ស្មាន សរុប ៣២.៥២៨ នាក់ នៅក្នុង​ភូមិ​គោលដៅ ចំនួន ៤១ ភូមិ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គជ​ប ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​គជប ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ៤១ ភូមិ ក្នុង ២៥ ឃុំ​សង្កាត់ នៅក្នុង ២៥ ខេត្ត​រាជធានី​។ គជប នឹង​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត ផ្លូវការ តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ រយៈពេល ៣ ខែ ចាប់ពី​ខែមីនា ឆ្នាំ​២០១៦ នៅ​គ្រប់​ភូមិ ទូទាំងប្រទេស ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨៕​

១១​ថ្ងៃ គជប​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង បាន​ជាង ១៥.០០០ នាក់​