​ក្មេងស្រី​ម្នាក់ លង់​ទឹកអូរ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: ក្មេងស្រី​ម្នាក់ ដែលជា​សិស្សសាលា​អនុវិទ្យាល័យទួល​កែវ បាន​លេង​ទឹកអូរ ខាងក្រោយ​សាលា បណ្តាលអោយ​លង់​ស្លាប់ នៅ​រសៀល​ថ្ងៃទី​១១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​មន្ត្រីនគរបាល​ឃុំ​ទឹកល្អក់ បានអោយដឹងថា ក្មេងស្រី​ចំនួន​២នាក់ បាននាំគ្នា​ទៅលេង​ទឹកអូរ នៅ​ខាងក្រោយ​សាលារៀន ក៏មាន​ក្មេងស្រី​ម្នាក់លង​ទឹក​ស្លាប់ ឈ្មោះ ង៉ែត ស្រី​ភី អាយុ ១២ ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ ក្មេងស្រី​ម្នាក់ទៀត ឈ្មោះ​សៀន ដៀប អាយុ​១៣​ឆ្នាំ ទីលំនៅ​ដូចគ្នា ត្រូវបាន​អ្នកភូមិ​ជួយសង្គ្រោះ​ទាន់ រួច​ផុតពី​ការស្លាប់​។​

​នគរបាល​ជំនាញ​ស្រុក​ព្រៃនប់ បានអោយដឹងថា ក្មេងស្រី​ម្នាក់នេះ គឺ​ស្លាប់​ដោយសារតែ​លង់ទឹកដោយ​ខ្លួនឯងពិតប្រាកដ​មែន​៕V​/S

​ក្មេងស្រី​ម្នាក់ លង់​ទឹកអូរ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​

​ក្មេងស្រី​ម្នាក់ លង់​ទឹកអូរ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​

​ក្មេងស្រី​ម្នាក់ លង់​ទឹកអូរ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​