អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

ជាការពិតណាស់​ មនុស្សភាគច្រើន តែងតែត្រូវការពឹងពាក់ ទៅលើគ្រឿងសម្អាង ដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាត ប៉ុន្តែហេតុអ្វីអ្នកមិនសាកល្បងស្វែងរក តិចនិចថែសម្រស់បែបធម្មជាតិ និងមិនមានជាតិពុល វិញម្តងទៅ?

ជាមួយគ្នានេះដែរ ការហាត់​យូហ្គា គឺមិន​ត្រឹមតែជួយឲ្យរាងកាយ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះទេ សូម្បីស្បែក​របស់​អ្នកក៏មាន​ពណ៌ស្រស់ភ្លឺថ្លាផងដែរ ប៉ុន្តែមនុស្សភាគច្រើន នៅមិន​ទាន់ដឹងអំពី​អត្ថប្រយោជន៍​ នៃការហាត់យូហ្គានៅឡើយ។ ពួកគេ​តែងតែ​យល់ថា ការហាត់យូហ្គាគ្រាន់តែ​ជាឥរិយាបទមួយជួយរក្សា​សុខភាព​រាងកាយ​ប៉ុណ្ណោះ តែផ្ទុយទៅវិញ ​ការហាត់យូហ្គា​ផ្តល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើន ជាពិសេសស្បែកតែម្តង។

ខាងក្រោមនេះគឺជាគុណសម្បត្តិ នៃការហាត់យូហ្គា ជួយដល់ស្បែក៖

ចរន្តឈាម៖ យូហ្គា​អាចជួយបង្កើនចលនាឈាម ​ធ្វើឲ្យស្បែកស្រស់ថ្លា។ ជាការពិតណាស់ ប្រសិនបើអ្នក​ចង់ឲ្យចរន្តឈាមនៅលើផ្ទៃមុខ​រត់បាន​ល្អ អ្នកអាចសាកល្បង​ ប្រើផ្តេកខ្លួនដូចជា ត្រី ឬ ពស់។

អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

ស្ត្រេស៖ ស្ត្រេស​អាចបណ្តាលឲ្យស្បែកឆាប់ខូចបាន ប៉ុន្តែបើសិនជាអ្នក ហាត់យូហ្គាទៀតទាត់ និង​ធ្វើសមាធិទៀតនោះ អាចជួយអ្នកដោះស្រាយបញ្ហាស្ត្រេស​ ហើយ​អាចជួយថែរក្សាស្បែក ឲ្យមាន​សុខភាពល្អថែមទៀតផង។

អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

ជួយបន្តឹង​សាច់ដុំ៖ អនុវត្តការហាត់យូហ្គាជាប្រចាំ អាចជួយឲ្យសាច់ដុំ​របស់​អ្នកតឹងណែនល្អ ហើយវា​អាចជួយការពារ​ស្បែកមិនឲ្យឆាប់យារធ្លាក់ នៅត្រង់ដងខ្លួននិងមុខផងដែរ។

អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

បន្សាបជាតិពុល៖ ការហាត់យូហ្គាអាចនិយាយបាន​ថា ជួយបន្សាប​ជាតិ​ពុល​ចេញ​ពីប្រព័ន្ធរាងកាយអ្នក ហើយចំណុច​មួយនេះក៏​អាចជួយឲ្យស្បែក មាន​ភាព​ភ្លឺថ្លាថែមទៀតផង។

អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

កើតមុន៖ ការធ្វើលំហាត់ប្រាណដោយការដកដង្ហើម​ និងឥរិយាបទនៃការហាត់យូហ្គា ​ត្រូវបានដឹងថា អាចជួយគ្រប់គ្រង និងទប់ស្កាត់ ការកើត​មុន​បានថែមទៀតផង។

អត្ថប្រយោជន៍ ៥ចំនុច បានមកពីការហាត់យូហ្គា ជួយលើកសម្រស់ស្បែក កាន់តែស្រស់ផូរផង់

ទាំងនេះជាអត្ថប្រយោជន៍សុខភាពស្បែក ​ដែលបាន​មកពីការហាត់យូហ្គា៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត