ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការក្នុងការ ប្រើប្រាស់ប្រូបាយអូទិក

រាជធានីភ្នំពេញ៖ ថ្ងៃទី​ 07​ ខែវិច្ឆិកា ឆ្នាំ2015  ក្រុមហ៊ុន សាណូហ្វីប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ឋមួយនៃក្រុមហ៊ុន សាណូហ្វីពិភពលោក បានរៀបចំសិក្ខាសាលាមួយស្តីអំពី “មុខងាររបស់ ប្រូបាយ អូទិកនៅក្នុងប្រព័ន្ធរំលាយអាហារ និងប្រូបាយអូទិក ទម្រង់មានសំបកការពារ” ដោយមានការចូលរួមពី សំណាក់ លោក លោកស្រី ដែលជាវេជ្ជបណ្ឌិត និងសាស្រ្តាចារ្យឯកទេសរោគកុមារចំនួន ១២០​នាក់ នៅសណ្ឋាគារ ភ្នំពេញ។
ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការក្នុងការ ប្រើប្រាស់ប្រូបាយអូទិក

សិក្ខាសាលានេះរៀបចំក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍អំពី និន្នាការក្នុង ការប្រើប្រាស់ប្រូបាយអូទិក និងការប្រើប្រាស់ប្រូបាយអូទិក នៅក្នុងប្រទេសកម្ពុជា និងផលប្រយោជន៍របស់ ប្រូបាយអូទិកទម្រង់មានសំបកការពារ សម្រាប់ការព្យាបាលជំងឺរាក។

ក្នុងឱកាសពិសេសនេះ មានការចូលរួមធ្វើបទបង្ហាញដោយលោកស្រីសាស្រ្តាចារ្យ Jossie Mariano Rogacion ( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង) ប្រធានផ្នែកជំងឺក្រពះពោះវៀន ជំងឺគ្រាប់ឈាម និងអាហារូបត្ថម្ភកុមារនៃមន្ទីរពេទ្យ Philippine General Hospital និងជាប្រធានផ្នែករោគកុមារ នៃសាកល វិទ្យាល័យហ្វីលីពីន មហាវិទ្យាល័យវេជ្ជសាស្រ្ត និងលោកសាស្រ្តាចារ្យ គឹម អាង​ សាស្រ្តាចារ្យឯកទេសរោគ កុមារនៃមន្ទីរពេទ្យ កុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានសមាគមន៍ គ្រូពេទ្យកុមារកម្ពុជា និងជាប្រធានផ្នែកផ្លូវដង្ហើមនៃមន្ទីរពេទ្រកុមារជាតិ។

ដោយកត់សម្គាល់ថា ប្រូបាយអូទិកគឺជាអតិសុខុមប្រាណមានជីវិត ហើយរស់នៅក្នុងខ្លួនមនុស្ស និងផ្តល់ ប្រយោជន៍ជា ច្រើនដល់មនុស្ស។ ប្រសិនបើអតិសុខុមប្រាណនេះ មានការបាត់បង់ នូវអតុល្យភាព នោះការ បង្កជំងឺនឹងកើតមានឡើង។

ទាក់ទិននឹងបញ្ហានេះ លោកស្រីសាស្រ្តាចារ្យ Jossie Mariano Rogacion ( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង) បានលើកឡើង ថាអតិសុខុម ប្រាណពោះវៀន ឬហៅម៉្យាងទៀតថា បាក់តេរីល្អរបស់ពោះវៀន ផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សដូចជា ការការពារទប់ទល់នឹង បាក់តេរីកាច ការរំលាយអាហារ ការស្រូបយក សារជាតិរ៉ែ និងសារជាតិល្អៗ ពីចំណីអាហារ ជួយសំយោគវីតាមីន និងភ្ញោចនូវមុខងារប្រព័ន្ធ ភាពស៊ាំរបស់មនុស្ស។ ប្រសិនបើមានការបាត់បង់តុល្យភាពនៃអតិសុខុមប្រាណ ឬបាក់តេរីល្អរបស់ ពោះវៀន ការបង្កជំងឺ នឹងកើតមានឡើង ជាពិសេសគឺជំងឺរាក។

អាស្រ័យហេតុនេះលោកស្រីសាស្រ្តាចារ្យ Jossie Mariano Rogacion ( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង) បានណែនាំឲ្យប្រើ ប្រូបាយអូទិកក្នុងការព្យាបាល ជំងឺរាក ពិសេសជំងឺរាកលើកុមារ ព្រោះថាប្រូបាយអូទិក ជួយពង្រឹងភាពស៊ាំរបស់ប្រព័ន្ធ ការពាររាងកាយ ទប់ស្កាត់ការជ្រៀតចូល នៃបាក់តេរីកាច តាមរយៈការ ដណ្តើមយកទីតាំងរស់នៅ​ និងចំណីអាហារនៅ ក្នុងពោះវៀន។ ប្រូបាយអូទិកខ្លះដូចជា ​Enterogermina (អង់ទែរ៉ូជឺមីណា)ក៏អាចបញ្ចេញសារធាតុ ម៉្យាងហៅថាបាក់តេរីយ៉ូស៊ីន ដែលអាច សម្លាប់បាក់តេរីកាចមួយ ចំនួន។

លោកស្រីសាស្រ្តាចារ្យ Jossie Mariano Rogacion ( ចូសស៊ី ម៉ារីយ៉ាណូ រ៉ូហ្គាស្យ៉ុង) បានបន្ថែមថាការ សិក្សាជាច្រើនបានបង្ហាញថា ប្រូបាយអូទិកមាន សារៈប្រយោជន៍ កាន់តែច្រើនសម្រាប់ ការព្យាបាលជំងឺរាក លើកុមារ។​ ការប្រើប្រាស់ប្រូបាយអូទិក ក្នុងការព្យាបាលជំងឺរាកលើ កុមារអាចកាត់បន្ថយរយៈ ពេលនៃការរាក បន្តិចម្តងៗតាំងពីថ្ងៃដំបូងនៃការព្យាបាល ហើយអាចកាត់បន្ថយគ្រោះថ្នាក់ ដោយសារជំងឺរាកនៅថ្ងៃទី៤ នៃការព្យាបាលរហូតដល់៤០%។
ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការក្នុងការ ប្រើប្រាស់ប្រូបាយអូទិក
ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការក្នុងការ ប្រើប្រាស់ប្រូបាយអូទិក
ក្រុមហ៊ុនសាណូហ្វី ចែករំលែកចំណេះដឹង អំពីផលប្រយោជន៍ និងនិន្នាការក្នុងការ ប្រើប្រាស់ប្រូបាយអូទិក

អំពីក្រុមហ៊ុនសាណូហ្វី
ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឱសថឈានមុខគេមួយលើពិភពលោក បានស្រាវជ្រាវ និងបង្កើត ព្រមទាំង​ចែកចាយផលិតផល ដែលផ្តោតសំខាន់ លើតម្រូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុនសាណូហ្វី​​ ផ្តោតលើចំណុចស្នូល​សំខាន់ៗ ចំនួន៧ ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ ផ្នែកជំងឺទឹក​នោមផ្អែម ផ្នែកវ៉ាក់​សាំងការពារមនុស្សផ្នែកឱសថថ្មីៗ ផ្នែកឱសថដែលអតិថិជន អាចជាវបាន ដោយមិនចាំបាច់មាន វេជ្ជបញ្ជា ផ្នែកទីផ្សារថ្មីៗ ផ្នែកសុខភាពសត្វ និង​Genzyme។ ក្រុមហ៊ុនសាណូហ្វីបានចុះបញ្ជីទីផ្សារភាគហ៊ុន នៅទីក្រុង​ប៉ារីស​(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក​ (NYSE: SNY)។

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា
ផ្តោតលើតម្រូវការរបស់អ្នកជំងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា​ បានប្តេជ្ញាធ្វើយ៉ាងណាឲ្យផលិតផល របស់ខ្លួនមាន ចំនួនច្រើនដូច ដែលអាចធ្វើទៅ បានជូនដល់ សាធារណជននៅគ្រប់ទីកន្លែង និងគ្រប់គ្នា ដែលនៅក្នុងប្រទេស កម្ពុជា។ ជាមួយនឹងប្រតិបត្តិការ​ និងបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនសាណូហ្វីកម្ពុជា គឺជាដៃគូសំខាន់ របស់អ្នកជំនាញផ្នែកសុខភាពកម្ពុជា មានដូចជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និងគ្រប់គ្រង ព្រឹត្តិការណ៍ជាច្រើនដើម្បីលើកកម្ពស់ អប់រំ និងដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត៕

បញ្ចូលអត្ថបទដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត