១លានសំណាង ធ្លាក់យន្ដហោះមកដល់ដី អ្នកបើកយន្ដហោះ ដើរចេញមកធម្មតា

អូស្ដ្រាលី៖ នេះជារឿងដ៏សំណាងបំផុត ដែលអ្នកបើកយន្ដហោះម្នាក់ មិនបានបាត់បង់ជីវិត ឬរងរបួសធ្ងន់ ក្រោយពីធ្លាក់យន្ដហោះ។ 

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់ ដែលជាអ្នកបើកយន្ដហោះប្រភេទ Cessna ដែលមានម៉ាស៊ីនតែមួយ បានប្រញាប់ប្រញាល ធ្វើការចុះចត បន្ទាប់ពីម៉ាស៊ីនយន្ដហោះនេះ មានបញ្ហា កាលពីថ្ងៃពុធម្សិលមិញនេះ វេលាម៉ោង ៩៖២០នាទីព្រឹក  នៅម្ដុំ Purono Parkway ជាយក្រុង Yabulu នៃទីក្រុង Townsville រដ្ឋ Queensland។

យ៉ាងណាមិញ ក្រោយពីយន្ដហោះបានធ្លាក់ នៅឯឆ្នេរ Saunders អ្នកបើកយន្ដហោះវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Townsville ដោយរងរបួសស្រាល ត្រង់ជង្គង់ និងខ្នង។ នេះបើតាមសម្ដីបុគ្គលិក ជាអ្នកជួយ សង្គ្រោះបន្ទាន់ Wayne Paxton  បានឲ្យដឹងថា បុរសរងគ្រោះ ពិតជាមានសំណាង ដែលក្រោយពីធ្លាក់យន្ដហោះនេះ គាត់បានដើរមករក អ្នកជួយសង្គ្រោះបន្ទាន់ដោយខ្លួនឯង ហាក់ដូចគ្នា គ្មានរឿងអ្វីកើតឡើង។

គួរបញ្ជាក់ បើតាមលោក  Steve O’Connell ដែលជាប៉ូលីសសើុបអង្កេត បានឲ្យដឹង យ៉ាងខ្លីថា យន្ដហោះបានធ្លាក់ នៅពេលដែល បុរសរងគ្រោះ ព្យាយាម ចុះចតជាបន្ទាន់ ដែលនៅក្នុងយន្ដហោះនេះ មានតែរូបគាត់តែម្នាក់គត់៕

ស្ថានភាពនៅកន្លែងធ្លាក់យន្ដហោះ១លានសំណាង ធ្លាក់យន្ដហោះមកដល់ដី អ្នកបើកយន្ដហោះ ដើរចេញមកធម្មតា

១លានសំណាង ធ្លាក់យន្ដហោះមកដល់ដី អ្នកបើកយន្ដហោះ ដើរចេញមកធម្មតា១លានសំណាង ធ្លាក់យន្ដហោះមកដល់ដី អ្នកបើកយន្ដហោះ ដើរចេញមកធម្មតា

ប្រភពពី​

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត