ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា

ខេត្តបាត់ដំបង ៖ ទីបំផុត​ទៅ មុខសញ្ញា​ដែល​ជា​ជន​ដៃដល់​នៅផ្ទះ​ក្បែរ​មាត់​ស្ទឹង​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ស្ថិត​នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុង​នោះ​មាន​កម្លាំង​ស្រុក​សង្កែ​, កម្លាំង​ស្នងការ និង​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចាន់ កុសល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ពោះធំ ។ ជនសង្ស័យ​ដោយ​ដឹងខ្លួន​មុន​នោះ បាន​ព្យាយាម​ពួន​សំងំ​ក្នុង​ចម្ការ តែ​ត្រូវ​កម្លាំង​ប៉ូលិស​នាំ​គ្នា​ស្វែងរក​រហូត​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ចំណែកឯ​នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​នេ​ត​យ៉ង់ ។

បើ​តាម​ការ​សារភាព​របស់​ជនសង្ស័យ​ជាបឋម​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន ក្នុង​បំណង​ចាប់រំលោភ តែ​ត្រូវ​នាង​តដៃ​បាន​យក​កន្ត្រៃ​មក​ចាក់​ចំពោះ​របស់​ខ្លួន ។ ពេល​នោះ ខ្លួន​ខឹង​ក៏​វាយដំ​នាង​រហូត​ដល់​សន្លប់ រួច​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ តែ​ឱកាស​មិន​អំណោយផល ខ្លួន​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់​ចោល រួច​គេចខ្លួន​ទៅ ។

ប្រភព​បន្ត​ថា រហូត​មក​ដល់​ម៉ោង​នេះ នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នាង​មាន​វាសនា​បែប​ណា​​នោះ​ទេ តែ​ប្រសិនជា​នាង​ស្លាប់​មែន ប្រហែលជា​អាច​អណ្តែត​នៅ​ចំណុច​ណាមួយ​ក្នុង​ស្ទឹង​សង្កែ​នោះ​ហើយ ។ ករណី​នេះ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា គឺជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ត្រូវ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា
ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា
ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា
ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា
ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា
ករណី​នាង​ក្រមុំ​រូប​ស្រស់​បាត់​ខ្លួន ចាប់​ជន​ដៃដល់​បាន​ហើយ គឺជា​មនុស្ស​ជិតខាងគ្នា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត