រំលោភ​ហើយថែមជេរប្រមាថទៀត នាង​ខឹង​​ប្តឹងប៉ូលិស​ឱ្យ​ចាប់​ខ្លួន​

ខេត្តកំពង់ឆ្នាំង​ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ​​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​សម្រេច​កសាងសំណុំរឿង​បញ្ជូន​ជនសង្ស័យម្នាក់​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១២ ​វិច្ឆិកា ​​២០១៥ នេះ ដោយ​ចោទ
ប្រ​កាន់​ពី​បទ​ចាប់រំលោភ​នារី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី១០ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​ជើងភ្នំ​ចំពុះ ស្ថិត​ក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។

ទោះ​យ៉ាងណាបុរស​ជា​ជនសង្ស័យបាន​ព្យាយាម​បដិសេធ​​ថា ពួក​គេ​ត្រូវរ៉ូវ​គ្នា​​ទេ ។

យោង​តាម​របាយ​ការ​ណ៍របស់សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​​ធ្ងន់នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​បានឱ្យ​ដឹងថា ​​មុន​ពេល​កើតហេតុមាន​នារី​៣​នាក់ ក្នុង​នោះ​មាន​២​នាក់​ជា​បងប្អូន​គ្នា បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​នៅភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ​​មាន​គ្នាសរុប៧​នាក់ ស្រី​៣ ​ប្រុស​៤​នាក់ ។

ពេល​កំពុង​ផឹកស៊ី​នោះ​​​ខ្វះ​សាច់​ក្លែម ម្ចាស់ផ្ទះ​ក៏​ឱ្យប្រាក់​ទៅ​ឈ្មោះ នាម សំណាង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ជាបុរស​ពោះម៉ាយទៅ​ទិញ​សាច់​ក្លែម តែ​ដោយសារ​ឈ្មោះ​នេះ​គ្មាន​ម៉ូតូ​ជិះ ក៏​សុំ​ខ្ចី​ម៉ូតូ​នារី​រង​គ្រោះជិះ​ទៅទិញ​សាច់​ក្លែម ។

បន្ទាប់​មក​ឈ្មោះ នាម សំណាង និង​ម្ចាស់​ម៉ូតូ​ជានា​រី​រង​គ្រោះបាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិញសាច់​ក្លែម ដោយ​ឈ្មោះ នាម សំណាង ជា​អ្នក​ឌុ​ប​នារី​រង​គ្រោះ ប៉ុន្តែ​ពេល​ជិះទៅ​ទិញ​សាច់​ក្លែម បែ​រជា​ជនសង្ស័យ​ដឹក​នារី​រង​គ្រោះទៅ​ជើងភ្នំ​ចំពុះ ហើយ​បាន​ឈប់​ម៉ូតូសុំ​នារី​រង​គ្រោះ​ដេក​ជាមួយ តែ​នាង​មិន​ព្រម បាន​រត់​ចេញ​មក​ក្រៅ ត្រូវ​បុរស​ជា​ជនសង្ស័យ​ចាប់​អូស​ដៃ​នាង​យក​ទៅ​រំលោភ​រហូត​បាន​ស​ម្រ​ច ។

បន្ទាប់មក​ពួក​គេ​បាន​ជិះម៉ូតូ​ត្រឡប់​ទៅ​កន្លែង​ផឹកស៊ី​វិញ ពេល​ទៅ​ដល់​បងស្រី​នារី​រង​គ្រោះបានឃើញ​មុខ​ប្អូនស្រី​ស្លេកស្លាំង ក៏​បាន​សួរ​ទៅ​ប្អូនស្រីថា មកពីណា​យូ​រ​ម្ល៉េះ ម៉េច​មុខ​ស្លេកស្លាំង​ម្ល៉េះ ពេល​នោះ​នារី​រង
គ្រោះដែល​ជា​ប្អូនស្រី​មិន​ទាន់​ឆ្លើយ​ផង បុរស​ជា​ជនសង្ស័យ​បាន​ឆ្លើយ​កាត់​ថា មក​ពី​...​គ្នា ។ ​

បន្ទាប់​មកបងស្រី​ក៏​បាន​បញ្ជាក់​ទៅ​ប្អូនស្រី​ម្តងទៀត  តែ​ប្អូនស្រី​មិន​ទាន់​ឆ្លើយ​ផង​ត្រូវ​បុរស​ជា​ជនសង្ស័យ​ឆ្លើយកាត់ទៀត «ថា​មក​ពី​....​គ្នា គឺ​មក​មែនហើយ​» សួរ​ច្រើន​ម្ល៉េះ?។​ ក្រោយមក​ក៏​មានការ​ឈ្លោះប្រកែក​គ្នា ហើយបុរស​ជា​ជនសង្ស័យ​បានត្មិះ​តិះ​ដៀលលើ​នារី​រង​គ្រោះ​ថា «ម៉ា​ ​ត្រឹម​ស្រី​ខារ៉ាអូខេ ថោក មី​ថោក មីសម្បុរ​អាច​ម៍»​។

ក្រោយ​ពី​ទទួល​ពាក្យ​​នេះ រួម​ផ្សំ​នឹង​ការ​ប្រមាថបែប​នេះ​ហើយ ទើប​នារី​រង​គ្រោះ រួម​និង​បងស្រី​បាន​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។ ​សមត្ថកិច្ច​នគរបាល​បានឱ្យដឹង​ថា តាម​ពិត​ទៅ​រឿង​នេះ បើសិន​ពេល​ត្រឡប់មក​វិញ បុរស​ជា​ជនសង្ស័យមិន​មាត់ក៏​អីនៅ​តែ​ស្ងៀម​ទៅ ក៏​មិន​មាន​បញ្ហា​អី​ដែរ តែ​នេះ​បាន​ហូប​ចុក​ហើយ​មើលងាយ​គេ​ទៀត ។ ពេលនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ៕
                                                                                                                       ​