​ពាក្យ​ចុង​ក្រោយ​របស់​ Steve ​Jobs ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​

​ខ្ញុំ​បាន​ឈាន​មក​ដល់​ចំណុច​កំពូល​នៃភាព​ជោគជ័យ​ក្នុង​ពិភព​ជំនួញ​។​ នៅ​ក្នុង​ក្រសែ​ភ្នែក​អ្ន​ក​ដទៃ ​ជីវិត​របស់​ខ្ញុំ​​ជា​គំរូមួយនៃ​ភាពជោគ​ជ័យ​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រៅ​​ពីជីវិត​ការងារ ​ខ្ញុំ​មាន​សេចក្តី​សុខ​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ជីវិត​។ ​ហើយ​នៅ​ទីបញ្ចប់ ​ទ្រព្យសម្បត្តិ​គឺគ្រាន់​តែ​ជា​ការ​ពិតមួយ​នៃ​ជីវិត​ដែលខ្ញុំបាន​កំណត់​ទុក​រ​​ហូ​តមក​។​
​ពាក្យ​ចុង​ក្រោយ​របស់​ Steve ​Jobs ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​
​ក្នុង​ខណៈ​ពេល​នេះ​ ខ្ញុំ​កំ​ពុង​ទម្រេ​​តខ្លួននៅ​លើ​គ្រែអ្នក​ជំងឺ ហើ​យ​រំលឹក​ពីជីវិត​របស់​ខ្ញុំ​ទាំង​មូល​ឡើង​វិញ​។ ខ្ញុំ​ភ្ញាក់​រឮក​ថា ​រាល់ភាពទទួល​ស្គាល់​ពី​អ្នក​ដ៏​ទៃ និងទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយ ប្រែជាខ្សោះអស់ន័យ ​នៅចំពោះ​មុខ​សេចក្តី​មរណៈ​ដែល​កំពុងតែ​កើត​មានឡើង​ខាងមុខ​នេះ។​
​នៅ​ក្នុង​ស្បៃ​អន្ធការ​ដ៏​ខ្មៅ​ង​ងឹត ​ភ្នែក​ទាំងគូរបស់​ខ្ញុំ​សម្លឹង​មើល​ទៅ​កាន់​ភ្លើង​ពណ៌​បៃតង​ពី​ជ្រុង​ម្ខាង​នៃ​ម៉ាស៊ីណទ្រាំទ្រជីវិត​ ហើយ​ឮស្នូររហ៊ឹមៗ ​នៃ​រលក​សំឡេង​មេកានិច​។ ​ខ្ញុំមាន​អារម្មណ៍​ថា ដង្ហើម​នៃ​យម​រាជ​កាន់​តែខិត​មក​ជិត​ដល់ហើយ .​..។ ​ឥឡូវ​នេះ​ទើប​ខ្ញុំ​ដឹង​ថា ​នៅ​ពេល​ដែល​យើង​រក​បាន​ទ្រព្យ​សម្បត្ដិ​សម​ល្មម​នឹង​បន្ត​ជីវិត​រស់​នៅ​ហើយ​នោះ​ យើ​ង​គួរ​តែបន្ត​ស្វះ​ស្វែងរករ​បស់​ផ្សេង​ទៀត​ដែល​មិនទាក់​ទង​ទៅនឹងភោគ​សម្បត្ដិ​ទាំង​នោះ​ ...។ គួរ​តែ​ជា​អ្វី​មួយ​ដែល​សំខាន់​ជាង​ហ្នឹង.​..។ ​ប្រហែល​ជា​ទំនាក់ទំនង​ស្នេហា​, សិល្បៈ,​ ឬមួយ​ជា​ក្តី​សុបិន្តដែល​យើង​មា​ន​ពីវ័​យ​ក្មេង​មក​...​​។
​ការ​ប្រមាញ់​រក​ទ្រព្យ​សម្បត្តិ​មិន​​ចេះឆ្អែត​​ឆ្អន់ គឺ​មានតែ​អូស​ទាញ​មនុស្ស​ឲ្យ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ភាព​អន្តរាយ​ទ្រុឌ​ទ្រោមនៃ​សុខភាពដូច​ជា​ខ្ញុំប៉ុណ្ណោះ​ឯង​។ ​ព្រះ​ជា​ម្ចាស់​បាន​ប្រទានឲ្យ​យើង​នូវ​សតិសម្បជញ្ញៈ​ ដើម្បីឱ្យ​​យើងមាន​សេចក្ដី​ស្រឡាញ់​នៅ​ក្នុងបេះ​ដូង​របស់​មនុស្ស​រាល់​គ្នា មិន​មែន​ជា​ការ​បំភ័ន្ត​ដែល​បង្ករ​ឡើង​ដោយ​ទ្រព្យ​សម្បត្តិ​នោះទេ​។​
​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន​ក្នុង​ជីវិត ​ខ្ញុំ​មិនអាចនាំ​យក​ជាប់​ខ្លួន​រហូត​ទេ​។ ​អ្វី​ដែល​ខ្ញុំ​អាច​យក​ទៅ​ជា​មួ​យ​បា​នគឺ​មាន​តែ​អនុស្សាវរីយ៍ ​ឬ ​ការ​ចង​ចាំ​ដែល​បាន​មក​ឱ្យ​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​។ ​នោះ​ហើយគឺជា​ទ្រព្យ​សម្បត្ដិ​ដ៏​ពិត​ប្រាក​ដ​ដែល​នឹង​​នៅ​ជាមួយ​អ្នក​, ​អម​ដំណើរ​អ្ន​ក,​ ហើយឱ្យ​កម្លាំង​ដល់​អ្នក ​និង​ជា​ពន្លឺ​បំភ្លឺអ្នកឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។
​សេចក្ដី​ស្រឡាញ់អាច​ធ្វើ​ដំណើរ​បានរាប់ពាន់​យោជន៍​។ ​ជីវិត​គ្មាន​ដែនកំណត់​នោះទេ​​។ ​ចូរទៅកន្លែងដែល​អ្នកចង់ទៅ។ ឡើង​ឲ្យ​ដល់​កម្ពស់​ដែល​អ្នក​ចង់​ឈាន​ទៅ​ដល់​។ អ្វីទាំង​អស់​គឺ​ស្ថិតនៅ​ក្នុ​ង​បេះដូង​ និង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។​
​តើគ្រែ​អ្វី​ដែល​ជា​គ្រែដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​នៅក្នុង​ពិភព​លោក​? ​ នោះ​គឺ ​​"​គ្រែ​អ្នក​ជំងឺ​"...។​ អ្នក​អាច​ជួល​នរណា​ម្នាក់​ឲ្យ​បើក​រថយន្ត​ឲ្យ​អ្នក,​ ឱ្យ​រក​ប្រាក់​សម្រាប់​អ្នក​, ​ប៉ុន្តែ​អ្នក​មិន​អាច​ជួលនរណា​ម្នា​ក់ឲ្យ​មក​ឈឺ​​ជំនួ​ស​អ្ន​កទេ​។​ ទ្រព្យ​សម្បត្ដិ​ដែល​បាត់​បង់​ទៅ​ហើ​យ​អាចរក​មក​វិញ​បាន។ ​ប៉ុន្តែ​មាន​របស់​ម្យ៉ាង​ក្នុង​លោក​យើង​នេះ​ដែល​យើង​គ្មាន​ថ្ងៃ​រក​វា​មក​វិញ​បាន​ទេ​នៅ​ពេល​ដែល​វា​បាត់​បង់  ​នោះគឺ​ជា "​ជីវិ​ត" ​។​
​នៅ​​ពេលដែល​មនុស្ស​ម្នា​ក់ចូល​ទៅ​ក្នុង​បន្ទប់​វះ​កាត់​ គេនឹង​ភ្ញាក់​ខ្លួន​ថា​នៅ​មាន​សៀវភៅ​មួយ​ក្បាល​ដែល​គេ​មិន​ទាន់​បាន​អាន​ចប់ ​នោះ​គឺ​ជា​ "សៀវភៅ​នៃ​ជិវិត​ដ៏មាន​សុខភាព​ល្អ​"​។ ​មិន​​ថា​ឈុត​ឆាក​មួយ​ណា​នៃ​ជីវិត​ដែល​យើង​កំពុង​តែ​ស្ថិ​​តនៅ​ឥឡូវ​នេះ​​ទេ,​ ជា​មួយ​នឹង​ពេល​វេលា ​យើង​នឹង​ប្រឈម​មុ​​ខនូវ​ថ្ងៃមួយ​ដែល​វាំង​ន​ន​ជីវិត​របស់យើង​បិទ​ធ្លាក់​ចុះ​មក​ក្រោម​ជា​មិន​ខាន។​ដូ​ច្នេះ​​ ចូរសាង​កំណប់​ស្នេហ៍​​សម្រាប់​ក្រុម​គ្រួសា​រ​អ្នក​, ​ស្នេហា​ដ៏​បរិសុទ្ធ​សម្រាប់​ដៃ​គូរ​ជីវិត​របស់​អ្នក​,​ និង ​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ត​ភក្តិ​របស់​អ្នក ...។ ​"មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ.​​.. ...ស្រឡាញ់មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើន​"៕

បកប្រែដោយ៖ ញ៉ូវ សុរ៉ាមី
ប្រភព៖ Facebook