ឆ្អែតបាត់ ពេលកំពុងញាំុបឺហ្គឺ ឃើញក្បាល សត្វកណ្តុរក្នុងនោះ

មិុចស៊ីកូ៖ បុរសម្នាក់ហួសចិត្តនៅពេល កំពុងហូបបឺហ្គឺនៅភោជនីយដ្ឋាន McDonald បានប្រទះឃើញមាន សត្វកណ្តុរមួយក្បាល ស្ថិតនៅជាប់ក្នុងសាច់បឺហ្គឺ មើលទៅគួរឲ្យខ្ពើមរអើមខ្លាំងណាស់។

ភោជនីយដ្ឋាន McDonald មួយកន្លែង មានទីតាំងនៅក្នុងទីក្រុង Tlalnepantla de Baz ប្រទេសម៉ិចស៊ីកូ កំពុងជាប់ពាក់ព័ន្ធនៅក្នុងករណីរឿងអាស្រូវមួយ និងកំពុងបិទទ្វារជាបណ្តោះអាសន្ន ដើម្បីឲ្យអាជ្ញាធរ ធ្វើការសើុបអង្កេតពីរឿងនេះ។

បើយោងតាមអ្នកនាំពាក្យរបស់ភោជនីយដ្ឋាន McDonald លោក Felix Ramirez បានប្រាប់ថា អ្វីដែលរកឃើញ គឺជាការកុហកព្រោះគេចង់បានលុយពីហាងរបស់ពួកយើង។ លោកបន្តទៀតថា ពេលនេះក្រុមហ៊ុន McDonald កំពុងតែធ្វើការសើុបអង្កេតទៅលើករណីនេះ ហើយជឿជាក់ថា រឿងនេះជាការប្រឌិតឡើង និងមិនដូចអ្វីដែលគេបានអះអាងនោះទេ។ លោកបានបន្ថែមទៀតថា បុរសម្នាក់ដែលជាអ្នកអះអាងថាខ្លួនប្រទះឃើញសត្វកណ្តុរក្នុងបឺហ្គឺនោះ ប្រាកដជាបានលួចដាក់វាចូល ព្រោះថាវាមិនអាចកើិតឡើងទៅរួច នៅក្នុងហាងរបស់ពួកយើងនោះទេ។

រូបភាពនេះត្រូវបានគេយកទៅបង្ហោះនៅលើអីុនធឺណែត ហើយត្រូវបានអ្នកនិយមលេងអីុនធឺណែតមួយចំនួន បញ្ចេញមតិថា វាជាមុខម្ហូបថ្មី សំរាប់ក្មេងៗមានឈ្មោះថា Mickey Mouse៕

ឆ្អែតបាត់ ពេលកំពុងញាំុបឺហ្គឺ ឃើញក្បាល សត្វកណ្តុរក្នុងនោះ

ឆ្អែតបាត់ ពេលកំពុងញាំុបឺហ្គឺ ឃើញក្បាល សត្វកណ្តុរក្នុងនោះ

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត