ផ្អកអង្គរលីងសាច់ជ្រូកបីជាន់

អាហារផ្អាប់គឺជាអាហារមួយប្រភេទដែលខ្មែរយើង​តែង​និយម​ធ្វើ​សម្រាប់​ទុក​ទទួល​ទាន​ម្តង​កាល​ ឬ​ ជា​គ្រឿង​ផ្សំ​សម្រាប់​បង្កើន​រសជាតិ​ម្ហូប​អោយ​កាន់​តែ​មាន​ភាព​ឈ្ងុយឆ្ងាញ់​។​អាហារ​ផ្អាប់​របស់ខ្មែរ​យើង​មាន​ដូចជា​ ប្រហុក​ ផ្អក​ ម៉ាំ​ ត្រីប្រៃ​....។​ថ្ងៃនេះ​មង្គលការ​និង​លើក​យក​វិធី​ធ្វើ​ផ្អក​សាច់ជ្រូកបីជាន់​ មក​បង្ហាញ​បង​ប្អូន​ស្ត្រី​មេផ្ទះ​ ក៏​ដូច​ជា​បុរស​មេផ្ទះ​អោយ​បាន​ចេះ​ផង​ដែរ​។ ចង់​ដឹង​ថា​របៀប​ធ្វើ​យ៉ាង​ណា​នោះ​ សូ​មើល​ការ​បង្ហាញ​ខាង​ក្រោម​នេះ​
គ្រឿងផ្សំ៖
សាច់ជ្រូកបីជាន់ ឬ សាច់គោក៏បាន ១គីឡូ
ស្ករត្នោត1ស្លាបព្រាបាយ
បីចេងមួយស្លាបព្រាបាយ
អង្គរលីងកន្លៈកំប៉ុង
រំដេងបុក ៣ដុំ
អំបិលគ្រូស2ខាំ មិនយកអំបិលម៉ត់ទេ
វិធីធ្វើ៖
សាច់ជ្រូកបីជាន់លាងទឹកអោយស្អាតជា ជាបន្ទៈស្ដើងៗ កាត់​ប្រវែង​ម្រាមដៃ​ យក​ទៅ​ប្រឡាក់​ជាមួយ​ អំបិល​គ្រូស​ទុក​រយៈ​ពេល​5ថ្ងៃ​ ទើប​យក​វា​មក​លាយបញ្ចូលគ្នា​ ជា​មួយ​​ ស្ករត្នោត​ បីចេង​ រំដេង​ អង្គរលីង​ រៀប​ទុក​ដាក់​ចូល​ក្នុង​ ក្រឡ​ ឬ​ក្នុងកែវ​ ទុក​រយៈពេល​9​ឬ​ 10ថ្ងៃ​ ទើប​ញាំ​បាន​។​
 ផ្អកអង្គរលីងសាច់ជ្រូកបីជាន់
 
ផ្តល់សិទ្ធដោយ៖Reasey Sovan Chea

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផ្អកអង្គរលីងសាច់ជ្រូកបីជាន់