Pique៖ Barca មិន​ប្រាកដ​ថា​ជោគជ័យ​ទេ បើ​ទៅ​លេង​នៅ Premier League

Pique៖ Barca មិន​ប្រាកដ​ថា​ជោគជ័យ​ទេ បើ​ទៅ​លេង​នៅ Premier League

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ Gerard Pique ជឿជាក់​ថា​ក្រុម Barcelona អាច​នឹង​បរាជ័យ​បើ​លេង​នៅ​អង់គ្លេស ដោយសារ​តែ​លក្ខណៈ​ប្រកួតប្រជែង​ដ៏​តានតឹង​របស់ ក្រប​ខណ្ឌPremier League។

 

Pique៖ Barca មិន​ប្រាកដ​ថា​ជោគជ័យ​ទេ បើ​ទៅ​លេង​នៅ Premier League

Pique ផ្ដល់​បទ​សម្ភាសន៍​

 

ខ្សែ​ការពារ​វ័យ២៨ ឆ្នាំ​បាន​ប្រាប់​ទៅ Daily Telegraph យ៉ាង​ដូច្នេះ៖ “ខ្ញុំ​គិត​ថា​បើសិនជា Barcelona ឬក៏ Real Madrid ទៅ​លេង​នៅ ក្របខណ្ឌ​កំពូល​អង់គ្លេស នៅ​មួយ​រដូវកាល​ដំបូង ច្បាស់​ណាស់​គឺ​ក្រុម​ទាំងពីរ​គឺ​គ្មាន​លទ្ធភាព ឈ្នះ​ពាន​នោះ​ទេ”។

 

“នៅ​ទីនោះ​គឺ​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ ដែល​យើង​អាច​ចំណាយ​កម្លាំង​ពេញ​មួយ​ការ​ប្រកួត​ដើម្បី​អាច​បាន​៣ពិន្ទុ ដូច​គ្នា​ដែរ បើManchester United និង Chelsea មក​ទឹកដី​អេស្ប៉ាញ​វិញ ពួក​គេ​មិន​អាច​ឈ្នះ​ពាន​បាន​ងាយ​ៗ​នោះ​ទេ”។

 

Gerard Pique ដែល​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​អេស្ប៉ាញ​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​អង់គ្លេស ធ្លាប់​ចំណាយ ៤ឆ្នាំ​រួមរស់​ជាមួយ Manchester United ដោយ​បង្ហាញ​ខ្លួន​បាន ២៣ប្រកួត។ កីឡាករ​ដើម​កំណើត កាតាឡាន់ បាន​ត្រលប់​ទៅ Barcaក្នុងឆ្នាំ២០០៨ ហើយ​បន្ត​ស្នាក់​នៅ​រហូត​ដល់​បច្ចុប្បន្ន​ដោយ បាន​ឈ្នះពានLa Liga ចំនួន​៥​ដង៕

 

Pique៖ Barca មិន​ប្រាកដ​ថា​ជោគជ័យ​ទេ បើ​ទៅ​លេង​នៅ Premier League

 

ចុចអាន៖ សង្គ្រាម​ពាក្យ​សម្ដី​ Pique៖ “ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឱ្យ Real ​ចាញ់​រហូត”

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports