ក្រុមចម្បំាង​អង្គរប៉ះអាហ្វហ្កានីស្ថានល្ងាចនេះ​ សង្ឃឹមបាន៣ពិន្ទុ​លើកដំបូងលើដីអ៊ីរ៉ង់ ?

រាជធានីភ្នំពេញ ៖​ ​​បើគ្មានការប្រែប្រួលនោះទេ​ ​នៅម៉ោង៦និង៣០នាទី​រសៀលថ្ងៃទី១២​ វិច្ឆិកា​នេះ​ ​​ក្រុមកីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជាឈុតធំ​​នឹងត្រូវ​ប្រកួត​ជាមួយក្រុម​ជម្រើសជាតិអាហ្វហ្កានីស្ថាន ​នៅទីក្រុងតេហេរ៉ង់​ប្រទេសអ៊ីរ៉ង់​ ​ក្នុងការប្រកួតជម្រុះជុំទី២​ ​តំបន់អាស៊ីពានរង្វាន់ពិភពលោក​ ​World Cup 2018 ​​នៅក្នុងប្រទេសរុស្ស៊ី ​។

នៅក្នុងការប្រកួតទឹកដី​កម្ពុជាក្រុមអាហ្វហ្កានីស្ថានបានយកឈ្នះកម្ពុជា១-០​នៅចុងម៉ោងទី២ជិតនឹងចប់ការប្រកួតទៅហើយ ​កាលពីយប់ថ្ងៃទី១៦​ មិថុនា​ ២០១៥នៅ​ពហុកីឡដ្ឋាន​ជាតិអូឡំាពិក ។

យ៉ាងណាក៍ដោយ ​មុនពេលចាកចេញទៅអ៊ីរ៉ង់​កាលពីរសៀលថ្ងៃទី ០៨​ វិច្ឆិកាកន្លងមក​ លោកគ្រូបង្វឹកជនជាតិកូរ៉េខាត្បូង ​Lee Tae Hoon ​​បាន​បញ្ជាក់​ថា​ បើ​ទោះ​បី​ក្រុម​អាហ្វហ្គានីស្ថាន​​មាន​កម្រិត​លេង​ខ្លាំង​ជាង ​ក៏​លោក​នឹង​ព្យាយាម​ប្រាប់​កូន​​ក្រុម​ឲ្យ​លុក​​ពេល​មាន​ឱកាស ហើយ​សង្ឃឹម​រក​​បាន​ពិន្ទុ​ដំបូង​នៃ​​​ការ​ប្រកួត​ជម្រុះ​ពូលE ។