តារា​ម៉ូដែល​សំណាង​បាន​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​តម្លៃ​២​លាន​ដុល្លារ


តារា​ម៉ូដែល​សំណាង​បាន​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​តម្លៃ​២​លាន​ដុល្លារ

ក្នុង​ចំណោម​តារា​ម៉ូដែល​​ជា​ច្រើន​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំ Victoria’s Secret Fashion កាល​ពី​ថ្ងៃ​អង្គារ​ នាង​ Lily Aldridge អាច​និយាយ​បាន​ថា​ ពិត​ជា​មាន​សំណាង​ជាង​គេ​ដែល​បាន​ដើរ​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​ដាំ​គ្រឿង​អលង្ការ​តម្លៃ​ដល់ ​២​លាន​ដុល្លារ។

 

តារា​ម៉ូដែល​សំណាង​បាន​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​តម្លៃ​២​លាន​ដុល្លារ

 

នេះ​ជា​លើក​ទី​១​ហើយ​របស់​តារា​ម៉ូដែល​វ័យ​​២៩​ឆ្នាំ​ ដែល​មាន​កិត្តិយស​បាន​ពាក់​និង​បង្ហាញ​អាវទ្រនាប់​មាន​តម្លៃ​ខ្ពស់​បែប​​នេះ។ អំឡុង​ពេល​ដើរ​បង្ហាញ​ម៉ូដ Lily បាន​ដើរ​ទាំង​ស្នាម​ញញឹម​​ជាមួយ​ឈុត​ក្នុង​ពណ៌​ក្រហម​អម​ដោយ​អាវទ្រនាប់​ដាំ​ត្បូង​ភ្លឺ​ចែងចាំង​នៅ​ទី​ក្រុង​ញីវយ៉ក​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី។

 

សម្រាប់​ការ​ច្នៃ​ម៉ូដ​អាវទ្រនាប់​ដែល​មាន​តម្លៃ​នេះ គេបានចំណាយ​ពេល​​អស់​រយៈ​ពេល​៦៨៥​ម៉ោង​ ដោយ​ដាំ​ត្បូង​មាន​តម្លៃ​ជាង​៦ ៥០០​គ្រាប់។ ហើយ​ត្បូង​ទាំង​នេះ​​មាន​១៤​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា ត្បូង​ទទឹម​ក្រហម, ត្បូង​ថៃ​លឿង​​ពណ៌​ខៀវ, ត្បូង​កណ្ដៀង​ពណ៌​លឿង​​និង​ថ្ម​ខៀវ​ជា​ដើម ថែម​ទាំង​បញ្ចូល​មាស​១៨​ការាត់​ទៀត​ផង។

 

ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Victoria’s Secret Fashion មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​ប្លែក​ៗ​ជា​ច្រើន​និង​តារា​ម៉ូដែល​ល្បី​ចូលរួម​ដូច​ជា Gigi Hadid និង Kendall Jenner ជាដើម ៕

 

តារា​ម៉ូដែល​សំណាង​បាន​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​តម្លៃ​២​លាន​ដុល្លារ

 

តារា​ម៉ូដែល​សំណាង​បាន​បង្ហាញ​ម៉ូដ​ជាមួយ​អាវទ្រនាប់​តម្លៃ​២​លាន​ដុល្លារ

 

 

ចុចអាន៖Selena Gomez គ្រាន់​តែ​​រ៉ូប​ខ្លី​​មួយ​ឈុត ថ្លៃ​ក្បែរ​ម៉ឺន​ដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail