រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar

ទើប​តែ​​បញ្ចេញ​រូប​ភាព​​របស់​តួ​អង្គ​តែ​ប៉ុណ្ណោះ តែ​ភាពយន្ត “The Monkey King 2” ត្រូវ​បាន​គេ​ចោទ​​ថា​រូបភាព​ទាំង​អស់​នេះ​ជា​ការ​លួច​ចម្លង​ពី​ភាពយន្ត​បរទេស។

 

ថ្មី​ៗ​នេះ​ភាពយន្ត “The Monkey King 2” ដែល​ត្រូវ​បាន​​រៀបរៀង​ឡើង​ដោយ​អ្នក​ដឹក​នាំ​សម្ដែង Cheang Pou-soiទើប​តែ​ប្រកាស​បង្ហាញ​មុខ​តួ​អង្គ​សំខាន់​ៗ​នៅ​ក្នុង​រឿង។ នៅ​ក្នុង​នោះ ​តួអង្គ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​តួ បិសាច​ឆ្អឹង​ស ដែល​ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង​ជើង​ចាស់ Gong Li។ ទស្សនិកជន​ចិន​បាន​រអ៊ូ​ថា ពួក​គេ​មើល​មិន​ស្គាល់​ថា​នេះ​ជា​តួ​ព្រាយ​ឆ្អឹង​ស​នោះ​ទេ ដោយ​មើល​ទៅ​រូបភាព​គឺ​ដូច​តួ​អង្គ​មួយ​រូប​នៅ​ក្នុង​ភាពយន្ត Hollywood ច្រើន​ជាង។

 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទស្សនិកជន​បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ដោយ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា៖ “ហេតុ​អី​មើល​ទៅ​ដូច Angelina Jolie ក្នុង​រឿង Maleficent យ៉ាង​នេះ?” “ព្រាយ​ឆ្អឹង​ស​ជា​តួ​នៅ​ក្នុង​ប្រលោមលោក​​ចិន តែ​លើក​នេះ​ ព្រាយ​ឆ្អឹង​ស​បាន​ចូល​សញ្ជាតិ Hollywood ហើយ”…។

 

ក្រៅ​ពី​តួ​អង្គ​បិសាច​ឆ្អឹង​ស ដែល​រង​ការ​ចោទ​ប្រកាន់​ថា​លួច​ចម្លង​ពី​ភាពយន្ត​បរទេស​នោះ តួអង្គ​សាជេ ដែល​ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង Law Chung Him ​ក៏​ទទួល​បាន​ការ​​រិះគន់​ដូច​គ្នា​ដែរ ដែល​តួ​អង្គ​នេះ​ស្រាប់​តែ​មាន​ដង​ខ្លួន​ខៀវ​ស្រងាត់​ដូច​​ជនជាតិ Navi ​ក្នុង​រឿង “Avatar” ទៅ​វិញ។

 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

រឿង “ស៊ុន​អ៊ូ​ខុង​” ថ្មី​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Maleficent និង Avatar
 

“The Monkey King 2” ជា​ភាពយន្ត​ជា​ទី​ពីរ​ក្នុង​ចង្កោម​ភាពយន្ត​​និយាយ​ពី​ “ស៊ុន​អ៊ូខុង” របស់​អ្នក​ដឹក​នាំ​សម្ដែង Cheang Pou Soi ដែល​វគ្គ​១ របស់​ភាពយន្ត​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៤។ ភាពយន្ត​ដដែល​នេះ​នឹង​ត្រូវ​​ចាក់​បញ្ចាំង​នៅ​​ថ្ងៃ​ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ៕

 

ចុចអាន៖ភាពយន្ត​​ស៊ើបអង្កេត “Spectre” James Bond វគ្គ​ថ្មី​មក​ដល់​កម្ពុជា​ហើយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14